អ្នកសារព័ត៌មាន ២ឡាន ត្រូវបានក្រុមអ្នករកស៊ីបទល្មើសព្រៃឈើ វ៉ៃកំទេច បណ្ដាលឲ្យមានរបួសជាច្រើននាក់ នៅត្បូងឃ្មុំ

, , Leave a comment

ខេត្តត្បូងឃ្មុំ ៖  អ្នកសារព័ត៌មានចំនួន២ឡាន ត្រូវបានក្រុមអ្នករកស៊ីបទល្មើសព្រៃឈើ១ឡាន សាំយ៉ុងចុះមកវ៉ៃក្រុមអ្នកសារព័ត៌មានបណ្ដាលឲ្យមានរបួសជាច្រើននាក់យ៉ាងធ្ងន់ធ្ងរ និងឡាន២គ្រឿងទៀតត្រូវបានក្រុមបទល្មើសវ៉ៃកំទេច។

ហេតុការនេះកើតឡើងកាលពីយប់ម៉ោង១២និង៣០នាទី រំលងអធ្រាត្រឈានចូលយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចប៉ុស្ដិ៍ទិស ផ្លូវបំបែកចូលច្រកបឹងជ្រោង ក្នុងស្រុកមេម៉ត់ ខេត្តត្បូងឃ្មុំ ។

នេះគឺជាទង្វើអាក្រក់របស់ ក្រុមជនដៃដល់ក្រុមបទល្មើសព្រៃឈើ ដែលបានប៉ុនប៉ង សម្លាប់ដោយចេតនាមកលើអ្នកសារព័ត៌មាន កំពុងចុះផ្ដិតយករូបភាពបទល្មើសនៅចំណុចទីតាំងនេះ។

សូមឲ្យអាជ្ញាធរ មានសមត្ថកិច្ចជំនាញពាក់ពន្ធ័ ស្រុកមេម៉ត់និងខេត្តត្បូងឃ្មុំ មេត្តាចុះស្រាវជ្រាវវែកមុខរកក្រុមជនដៃដល់ដើម្បីយកមកផ្ដន្ទាទោសតាមនិតិវិធីច្បាប់ និងរកយុត្តិធម៌ជូនអ្នកសារព័ត៌មាន ផង៕

 

Leave a Reply

(*) Required, Your email will not be published