ឃាត់ខ្លួន លោក ម៉ា ម៉េងធី ចាងហ្វាងគេហទំព័រ ព្រហ្មខ័ណអនឡាញពាក់ព័ន្ធ ការឈូសឆាយដីព្រៃរដ្ឋខុសច្បាប់ និងប្រើប្រាស់សារធាតុញៀន

, , Leave a comment

ខេត្តមណ្ឌលគិរី ៖  សេចក្តីរាយការណ៍បញ្ជាក់ថា លោក ម៉ា ម៉េងធី ចាងហ្វាងគេហទំព័រម្នាក់ ត្រូវបាននគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ និងនគរបាលខេត្តមណ្ឌលគិរី ឃាត់ខ្លួនតាមដីកាបង្គាប់របស់តុលាការ ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ នៅភ្នំពេញ រួចនាំខ្លួនមកកាន់ខេត្តមណ្ឌលគិរីនៅថ្ងៃទី២៣ ខែកញ្ញា។

លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា លោក ម៉ា ម៉េងធី ចាងហ្វាងគេហទំព័រ ព្រហ្មខ័ណអនឡាញ ពិតជាត្រូវបានឃាត់ខ្លួនពិតមែន តាមដីការបង្គាប់របស់តុលាការខេត្តមណ្ឌលគិរី សង្ស័យពីបទឈូសឆាយដីព្រៃរដ្ឋខុសច្បាប់ និងប្រើប្រាស់សារធាតុញៀន។

លោក សូរ សុវណ្ណ ស្នងការរងខេត្តមណ្ឌលគិរី បានឲ្យដឹងថា បន្ទាប់ពីនគរបាលធ្វើការឃាត់ខ្លួន នគរបាលជំនាញគ្រឿង ញៀន ពិនិត្យជនសង្ស័យខាងលើ ជាលទ្ធផលមានសារធាតុញៀន ក្រោយការសួរនាំសមត្ថកិច្ចបានបញ្ជូនជនសង្ស័យឈ្មោះ ម៉ា ម៉េងធី ទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

 

Leave a Reply

(*) Required, Your email will not be published