អាងមានកាំភ្លើង គំរាមបាញ់សម្លាប់ស្ត្រីម្នាក់ ដែលកំពុងមានផ្ទៃពោះ នៅមណ្ឌលគិរី

, , Leave a comment

ខេត្តមណ្ឌលគិរី ៖ យោងតាមម្ចាស់គណនី Facebook ឈ្មោះ Phalla Piseth បានបង្ហោះសារនៅថ្ងៃទី១៦ ខែកញ្ញានេះ យ៉ាងដូច្នេះថា៖ «សូមមន្ត្រីសមត្ថកិច្ចខេត្តមណ្ឌលគិរី តាមស្ទាក់ឃាត់ រថយន្តនេះផង ដែលបានប្រើប្រាស់អាវុធខុសច្បាប់គំរាមបាញ់សម្លាប់ប្រពន្ធខ្ញុំ ដែលកំពុងមានផ្ទៃពោះ សូមមេត្តាមន្ត្រីសាធារណការជួយស្រាវជ្រាវស្លាកលេខនេះផង តើបុគ្គលនេះជាអ្នកណា ដែលដែលមានសិទ្ធិប្រើប្រាស់អាវុធមកគំរាមប្រជាជនស្លូតត្រង់បែបនេះ? ប្រទេសមានច្បាប់មិនមែនមានអំណាច់មានលុយធ្វើអ្វីបានតាមចិត្តនោះទេ សូមជួយសែរ share ដើម្បីរកមុខជនទំនើងនេះ មកដោះស្រាយមុខច្បាប់ផង ស្លាក់ លេខរថយន្ត (ភ្នំពេញ 2AQ 1213)»

ជាមួយគ្នានេះដែរ បើយោងតាមរូបភាពដែលម្ចាស់គណនី Facebook ឈ្មោះ Phalla Piseth ក៏បានបង្ហាញរូបភាពបុរសម្នាក់បើករថយន្ត Lexus ពណ៌ខ្មៅ ពាក់ស្លាក់លេខភ្នំពេញ 2AQ-1213 ដែលបានពាក់ម៉ាស់ជិត និងដកកាំភ្លើងខ្លី ភ្ជង់មករកគាត់ ក្នុងន័យគំរាមសម្លាប់ផងដែរ។

ករណីខាងលើ សមត្ថកិច្ច  សមត្ថកិច្ចជំនាញ នៃនគរបាលខេត្តមណ្ឌលគិរី កំពុងតែតាមស្រាវជ្រាវស្វែងរក ម្ចាស់រថយន្ត Lexus ពាក់ស្លាកលេខភ្នំពេញ 2AQ-1213 ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋបង្ហោះលើបណ្តាញ Facebook ថា ម្ចាស់រថយន្តនេះបានដកកាំភ្លើងគំរាមបាញ់សម្លាប់គេនៅតាមដងផ្លូវ ក្នុងក្រុងសែនមនោរម្យ៕

 

 

Leave a Reply

(*) Required, Your email will not be published