ឡាន Ford Ranger ពាក់ស្លាកលេខ នគរបាល 2-0660 បុករបាំងថ្ម ពុះចែកទ្រូងផ្លូវ

, , Leave a comment

ខណ្ឌទួលគោក៖ បុរសម្នាក់ បានបើករថយន្ត ម៉ាក Ford Ranger ពា​ក់​ស្លាកលេខ នគរបាល 2-0660 បុករបាំងថ្ម ពុះចែកទ្រូងផ្លូវ ហើ​យ​គេ​ច​បា​ត់​ស្រមោល កាលពីវេលាម៉ោង ៩និង៥០ នាទីយប់ ថ្ងៃ​ទី​១៤ ខែ​ក​ញ្ញា ឆ្នាំ២០២០ តាមបណ្តោយផ្លូវ លេខ២៨៩ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

មុនដំបូងគេឃើញ រថយន្តម៉ាក Ford Ranger ពណ៌ខ្មៅ ពាក់ស្លាកលេខ នគរបាល 2-0660 សង្ស័យអ្នកបើកបរស្រវឹង ធ្វើដំណើរតាម បណ្ដោយផ្លូវលេខ២៨៩ ពីជើងទៅត្បូង មកដល់ភ្លើងស្តុប កងរាជអាវុធហត្ថ លើផ្ទៃប្រទេស កែងផ្លូវលេខ៥២៨ ជ្រុលទៅបុក ក្បាលរបាំងថ្ម ពុះចែកទ្រូងផ្លូវ បាក់អស់មួយកង់ ហើយរថយន្តបង្ក បានដាច់កាឡេកង់មុខ ផ្នែកខាងឆ្វេង ទៅមុខលែងរួច៕

 

Leave a Reply

(*) Required, Your email will not be published