លុចស៊ីស RX350 ពាក់ស្លាកលេខ កម្ពុជា MSS.YAYA បុកក្បាលនាគ ចែកទ្រូងផ្លូវ

, , Leave a comment

ក្រុងតាខ្មៅ ៖ នារីម្នាក់ បើករថយន្ត ទៅបុកក្បាលនាគ ពុះចែកផ្លូវ បណ្ដាលឲ្យបាក់អស់មួយកង់ ក្រឡាប់បះជើង កាលពីវេលាម៉ោង ៨និង៣០ នាទីយប់ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០២០ ស្ថិតនៅតាម បណ្ដោយផ្លូវជាតិ លេខ២១ ក្រុងតាខ្មៅ ខេត្តកណ្តាល។

មុនដំបូង គេឃើញ រថយន្ត ម៉ាកលុចស៊ីស RX350 ពាក់ស្លាកលេខ កម្ពុជា MSS.YAYA បើកពីជើងទៅត្បូង យ៉ាងលឿន តាមបណ្ដោយ ផ្លូវលេខ២១ ជ្រុលទៅបុក ក្បាលនាគ ពុះចែកផ្លូវ បាក់អស់មួយកង់ ហើយរថយន្តបង្ករ បានខ្ទាតទៅម្ខាងក្រឡាប់បះជើង តែសំណាងល្អ ម្ចាស់រថយន្ត មិនរងរបួស៕

 

Leave a Reply

(*) Required, Your email will not be published