លោក​ផ្កាយ១ ចាប​ សុផាឬទ្ធ​ ស្នងការ​រងខេត្ត​បន្ទាយមានជ័យ​ ចាប់​ពលរដ្ឋឃុំខ្លួន​​៣​ ថ្ងៃ​ រួច​បញ្ជូន​ទៅ​តុលាការខេត្តដាក់គុកបន្ត ករណីដឹក​ឈេីរក្ដារ​យកទៅ​ធ្វើ​ផ្ទះ

, , Leave a comment

ខេត្តបន្ទាយមានជ័យ÷ប្រភពPhengvannak news បញ្ជាក់ថា ពលរដ្ឋដឹកឈើយកទៅធ្វើផ្ទះចំនួន80 សន្លឹកជាង ដែល​គ្មាន​លិខិត​អនុញ្ញាត​ ត្រូវ​បាន​លោក​ឧត្ដមសេនីយ៍​ត្រី​ ចាប​ សុផាឬទ្ធ​ ស្នងការ​រងខេត្ត​បន្ទាយមានជ័យ​ ទទួល​បន្ទុក​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចាប់​ឃុំខ្លួន​ចំនួន​ ៣​ ថ្ងៃ​ រួច​បញ្ជូន​ទៅ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ​។ បន្ទាប់​មក​លោក​ មាស​ ច័ន្ទ​ពិសិដ្ឋ​ ចោទ​ប្រកាន់​ បញ្ជូនទៅ​ចៅក្រម​ស៊េីបសួរ​ ។ ចៅក្រម​ស៊េីបសួរ​ អាំង​ ចិន្ដា​ បានសម្រេច​ចេញ ដីកាឃុំខ្លួន​ដាក់ពន្ធនាគារ​ជាបណ្ដោះ​អាសន្ន​ ។

ប្រភព​ពី​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ បានអោយដឹងថា​ បទល្មើស​ដឹកជញ្ជូន​ព្រៃ ឈើ​បែបនេះ​ មិនមាន ទោស​ជាប់​ពន្ធនាគារ​ទេ​ គឺ​គ្រាន់​តែ​ ពិន័យ​អន្តរការណ៍តែប៉ុណ្ណោះ​ (​ មាត្រា​ ៩៦​ ច្បាប់​ស្ដីពី​ព្រៃឈើ​ )​ ។ នគរបាល​មាន​សិទ្ធិ​រាយការណ៍​ ឬ​ ចាប់​ឃាត់​ខ្លួន​អំពី​បទល្មើស​ព្រៃឈើ​ តែត្រូវ​ប្រគល់​អោយ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ ដែលមាន​និតិសម្បទា ជាមន្ត្រី​នគរបាល​យុត្តិធម៌​។បេី​នគរ បាល​ ចាប់ឃាត់ខ្លួន​ និង​ រក្សា​ទុក​ វត្ថុតាង​ឈេីរក្ដារ​នេះ​ ដោយមិនរាយការណ៍​ ឬ​ បញ្ជូន​ទៅ​អោយ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ គឺ​ ល្មើស​នឹង​មាត្រា​ ៧៨​ ច្បាប់​​ ស្ដីពី​ ព្រៃឈើ​ ។

ហ៉ឺម​ ជិតភ្ជំហេីយ​ សូម្បីតែ​ប្រែតក៏យមរាជ​ដោះលែង​ដែរ​ ចុះហេតុអ្វី​ប្រជាពល រដ្ឋ​មានកំហុស​តិចតួច​មានទោស​ត្រឹម​ពិន័យជាលុយ​ បែជាត្រូវចាប់ដាក់​ពន្ធនាគារ​ទៅវិញ​ ?

 

 

Leave a Reply

(*) Required, Your email will not be published