រឿងបៀតបៀនកេរ្តិ៍ខ្មាសកូនចៅស្រី លោក អ៊ុក កុសល ធ្លាក់ពីផ្កាយ២ មកនៅត្រឹមស័ក្តិ៥

, , Leave a comment

ខេត្តកំពង់ធំ ៖ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ចេញ​ប្រកាស​សម្រេច​បញ្ចប់​មុខ​តំណែង​លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក កុសល ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ ជា​ផ្លូវការ​ហើយ កាលពី​ថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០២០ ។

ក្រៅពី​បញ្ចប់​តំណែង​ជា​ស្នងការ​ខេត្ត ក្រសួងមហាផ្ទៃ ក៏​បាន​ធ្វើ​លិខិតស្នើ​សុំ​ទៅ​រាជរដ្ឋាភិបាល ដើម្បី​បន្ថយ​ឋានន្តរ​ស័​ក្កិ របស់​លោក អ៊ុ​ក កុសល ពី​ឧត្តមសេនីយ៍ទោ (​ផ្កាយ​២) មក​នៅ​ត្រឹម​វរសេនីយ៍ឯក (​ស័ក្តិ​៥) ។

ការ​បញ្ចប់​តំណែង​លោកស្នងការ​នគរបាល​ខេត្តកំពង់ធំ​រូប​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី ក្រុមការងារ​របស់​ក្រសួងមហាផ្ទៃ បាន​រក​ឃើញ​កំហុស របស់​លោកស្នងការ អ៊ុ​ក កុសល ពាក់ព័ន្ធ​នឹង​ការ​បៀតបៀន​កេរ្តិ៍ខ្មាស លើ​មន្ត្រី​នគរបាល​ជានា​រី ដែល​ជា​កូនចៅ​របស់​ខ្លួន ពិតប្រាកដ​មែន ។ មន្ត្រី​នគរបាល​ជានា​រី ចំនួន​០៤​នាក់ បាន​ដាក់​ពាក្យបណ្តឹង ប្តឹង​មក​សម្តេច​ក្រឡាហោម ស ខេ​ង ដើម្បី​ឲ្យ​ជួយ​រក​យុត្តិធម៌ ។

បើ​តាម​លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​សារព័ត៌មាន កាលពី​ព្រលប់ ថ្ងៃ​ទី​៨ ខែកញ្ញា ឆ្នាំ​២០២០ នេះ​ថា សម្តេច​ក្រឡាហោម ស ខេ​ង បាន​ចេញ​ប្រកាស​ជា​ស្ថាពរ​ហើយ គឺ​បញ្ចប់​មុខ​តំណែង​លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក កុសល ពី​ស្នងការ នៃ​ស្នងការដ្ឋាន​នគរ បាល​ខេត្តកំពង់ធំ កាលពី​ថ្ងៃ​ទី​៧ ខែកញ្ញា ហើយ​ក្រសួងមហាផ្ទៃ​បាន​ស្នើ​សុំ​ទៅ​រាជរដ្ឋាភិបាល ដើម្បី​បន្ថយ​ឋានន្តរស័ក្តិ ពី​ឧត្តមសេនីយ៍ទោ (​ផ្កាយ​ពីរ​) មក​នៅ​ត្រឹម​វរសេនីយ៍ឯក (​ស័ក្តិ​៥) ប៉ុន្តែ​លោក អ៊ុ​ក កុសល ស្ថិត​នៅ​ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ដដែល ៕

 

Leave a Reply

(*) Required, Your email will not be published