ឡូយ​ម៉្លេះកូន​ខ្មែរ! ឡាន​​សេរីចាស់​ឆ្នាំ​៩២ ប្រែ​ក្រឡា​​​ជាឡាន​​​ស្ព័រ​រាង​​យ៉ាង​​សង្ហារ ក្រសួង​​មិន​អនុ​ញ្ញាត​​ឱ្យ​ឆៀក​​ឡើយ

, , Leave a comment

ខេត្តបន្ទាយមានជ័យ ៖ នៅ​ទីបំផុត ការ​កែច្នៃ​រថយន្ត​កាម​រី​ស៊េរី​ចាស់ ​មក​ជា​រថយន្ត​ស៊េរី​ថ្មី​ ដែល​​អ្នក​ណា​ៗ​ក៏​មានការ​ស្ងើចសរសើរ​នោះ មិន​ត្រូវ​បាន​ក្រសួង​សាធារណការ ​និង​ដឹក​ជញ្ជូន​អនុញ្ញាត​ឱ្យ​ឆៀក​ឡើយ និង​បាន​បង្ហាញ​ពី​ហេតុ ផល​មួយ​ចំនួន​ពីរ​​ការ​មិន​អនុញ្ញាត​នេះ គឺ​ការ​ច្នៃ​ខុសច្បាប់ ​និង​អាច​ប៉ះពាល់​ដល់​កម្មសិទ្ធិបញ្ញា​ទៀត​ផង ។

លោក ឈួ​ន សុ​ផា​ន់ ជា​ម្ចាស់​សហគ្រាស​ម៉ាស៊ី​ន​ច្រូតស្រូវ​ខ្នាត​ធំ ​និង​លក់​គ្រឿងបន្លាស់​នៅ​ក្រុង​សិរី​សោភ័ណ​ និង​ស្រុក​មង្គលបុរី បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​ថា ក្រោយ​ពី​កូនប្រុស​របស់​គាត់​ឈ្មោះ ឈួ​ន ណា​រ៉ា អាយុ​២៨​ឆ្នាំ បាន​កែ​ច្នៃ​រថយន្ត​កាម​រី​ ស៊េរី​ឆ្នាំ​១៩៩២ ចង្កូត​ស្តាំ​ឲ្យ​មាន​រូបភាព​ជា​រថយន្ត​ថ្មី ក៏​បាន​យក​ទៅ​ឆៀក​ នៅ​មន្ទីរ​សាធា​រណការ ​និង​ដឹក​ជញ្ជូន​ខេត្ត ។ពេល​នោះ​មន្ត្រី​ត្រួតពិនិត្យ​លើ​ឯកសារ ​គឺ​មាន​គ្រប់គ្រាន់​ទាំង​អស់ តែ​រថយន្ត​ចាស់ ​កែ​ច្នៃ​ជា​រថយន្ត​ស៊េរី​ថ្មី មាន​បញ្ហា។ទោះបីជា​បែប​ណាក្រុម​មន្ត្រី​បាន​ថតរូប​រថយន្ត​ដែល​សុំ​ឆៀក​ នេះ​បង្ហោះ​ទៅ​ឱ្យ​មន្ត្រី​ជំនាញ ​របស់​ក្រសួង​ពិនិត្យ និង​រង់ចាំ​រហូត​មក និង​ទើប​ទទួល​ព័ត៌មាន​ថា ក្រសួង​មិន​ចេញ​ឆៀក​ឱ្យ​ទេ ដោយ​សារ​រថយន្ត​ កែ​ច្នៃ​ខុសច្បាប់​ និង​កម្មសិទ្ធិបញ្ញា ។ ពិតជា​គួរ​ឱ្យ​សោកស្តាយ ចំពោះ​ការ​ប្រឹងប្រែង​ របស់​កូនប្រុស​គាត់​ ដែល​ខិតខំ​កែ​ច្នៃ​រថយន្ត​ស៊េរី​ចាស់​មក​ជា​រថយន្ត​ស៊េរី​ថ្មី ។ទោះជា​យ៉ាងណា លោក ឈួ​ន សុ​ផា​ន់ បាន​កោតសរសើរ​កូនប្រុស​គាត់​យ៉ាង​ខ្លាំង ដែល​ឪពុក​គ្មាន​​លុយ​ទិញ​ រថយន្ត​ស៊េរី​ថ្មី​ ឱ្យ​កូន​ជិះ ហើយ​កូន​ប្រុស​ទិញ ​រថយន្ត​កាម​រី​ស៊េរី​ឆ្នាំ​១៩៩២​ចង្កូត​ស្តាំ ក្នុង​តម្លៃ​១.៥០០​ដុល្លារ យក​មក​កែ​ច្នៃ​រយៈពេល​ជាង​១​ឆ្នាំ​ទើប​រួចរាល់ ហើយ​យក​ទៅ​ឆៀក​ សម្រាប់​​ឆ្នាំ​២០២០​នេះ ។ មិនតែប៉ុណ្ណោះ ថែម​ទាំង​ត្រូវ​បាន​បងប្អូន​ប្រជាពលរដ្ឋ​កោតសរសើរគ្រប់​ៗ​គ្នា និង​ថត​ជា​អនុ​ស្សារី​យ៍​និង​ថត​បង្ហាញ​ក្នុង​បណ្តាញ​សង្គម​ទៀត​ផង ។

 

Leave a Reply

(*) Required, Your email will not be published