សមត្ថកិច្ចឃាត់ខ្លួន ម្ចាស់​កាំភ្លើង​ អាកា​ ៤៧​ កូន​ប្រុស​ ឧកញ៉ា​ ញឹក​ ផន​ ថៅកែ​រណ្ដៅ​ដីនៅ​ភ្នំពេញ​ គំរាមបុកអ្នកជិះម៉ូតូ បានហេីយ​

, , Leave a comment

ខេត្តកំពង់ឆ្នាំង ៖ បុរសសម្ញែងកាំភ្លើង AK និងគំរាមបុកអ្នកជិះម៉ូតូ សង្ស័យផ្តើមចេញពីការទាស់ចិត្ តរឿងបើកបរលើដងវិថី នៅក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងនោះ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនហើយ។

លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានប្រាប់បណ្តាញព័ត៌មានថា កម្លាំងនគរបាលរបស់លោក បានឃាត់ខ្លួនតាំងពី យប់ មិញ និងកំពុងសួរនាំ ដេីម្បីចាត់វិធានការតាមនីតិវិធី។

លោកឧត្តមសេនីយ៍ត្រី អៀរ ប៊ុនធឿន ស្នងការរង និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ជម្លោះខាងលើនេះ កើតឡើងរវាងកូនប្រុសលោកឧកញ៉ា ញឹក ផន ហៅ (កៅ)ដែលគេហៅឈ្មោះក្រៅ ថា០៩ ជាមួយនឹងភាគីម្ខាងទៀត ជិះម៉ូតូមួគ្រឿង មានគ្នាពីរនាក់។ ជនដែលមានអាវុធអាកា ប្រើប្រាស់នេះ មិនមែន ជាកងកម្លាំងនោះទេ គឺគ្រាន់តែជាអ្នកបម្រើការ ក្នុងក្រុមហ៊ុន មួយកន្លែង នៅឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ប៉ុណ្ណោះ។ បុរសគំរាមបុក និងសម្ញែងកាំភ្លើង ដាក់អ្នកជិះម៉ូតូនេះ មានឈ្មោះ ញឹក ផល អាយុ ៣៨ឆ្នាំ។

សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី៣១ខែសីហាឆ្នាំ២០២០ម្សិលមិញនេះ មានជម្លោះ ពាក្យសម្តីព្រោះតែការបើកបរមួយរវាងអ្នកជិះរថយន្ត និងអ្នកជិះម៉ូតូ នៅភូមិថ្នល់កែង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

តាមរយៈវីដេអូថតដោយបុរសអ្នកជិះម៉ូតូ ហើយបង្ហោះ និងចែកចាយយ៉ាងព្រោងព្រាតលើបណ្តាញសង្គមនោះគេបានឃើញបុរសភាគីអ្នកជិះរថយន្ត បាន និយាយគំរាមឱ្យបុរសជិះម៉ូតូបើកបរឱ្យបានត្រឹមត្រូវ ហើយថែមទាំងបានគំរាមបុកអ្នកជិះម៉ូតូផងដែរ។មិនត្រឹមតែគំរាមបុក និងប្រើសម្តីធ្ងន់ៗដាក់ទៅ បុរសជិះម៉ូតូនោះទេ បុរសជាអ្នកជិះរថយន្តនេះថែមទាំងបានទាញយកកាំ ភ្លើងAK៤៧ចេញពីក្នុងរថយន្តមកកាន់សម្ញែងដាក់ភាគីជម្លោះថែទៀតផង។

គេក៏នៅមិនទាន់ដឹងថា ជម្លោះនេះផ្តើមចេញពីអ្វីនោះទេ។ តែទោះបីជាយ៉ាង ណា ក្រោយឃើញហេតុការណ៍នេះ គេបានសម្តែងការហួសចិត្តចំពោះការមិនចេះយោគយល់ និងអធ្យាស្រ័យគ្នាលើការបើកបរលើដងវិថី ហើយឈានទៅ ដល់ទំនាស់មួយដែលមិនគួរកើត៕

 

Leave a Reply

(*) Required, Your email will not be published