ស្គាល់​ម្ចាស់​កាំភ្លើង​ អាកា​ ៤៧​ ហេីយ​ គឺ​ កូន​ប្រុស​ ឧកញ៉ា​ ញឹក​ ផន​ ថៅកែ​រណ្ដៅ​ដីនៅ​ភ្នំពេញ​ 

, , Leave a comment

ខេត្ត​កំពង់​ឆ្នាំង ៖ តាមសេចក្ដី​រាយការណ៍​ពី​អ្នកនាំពាក្យ​ ស្នងការដ្ឋាន​នគរ បាល​ខេត្ត​កំពង់​ឆ្នាំង​ បានអោយដឹងថា​ ថ្ងៃទី​៣១​ខែ​សីហា​ឆ្នាំ​២០២០​នៅ​វេលា​ម៉ោង ១៦:៤៥​ នាទី​ រសៀល​ នៅចំណុចផ្លូវចូលចំការអំពៅ ក្រុមហ៊ុន លោក ឧកញ៉ា ញ៉ឹក ផន ហៅកៅ ស្ថិតក្នុងភូមិថ្នល់កែង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កើតមានករណីទំនាស់ រវាងកូនប្រុស លោកឧញ៉ារហស័នាម ០៩​ ជិះរថយន្តម៉ាស្សដា​លេខ​ 2AD-0819 ភ្នំពេញ​ និងឈ្មោះ ប្រាក់ សំបាន​ (​ គ្នា​ ២​ នាក់​ )​ ជិះម៉ូតូ រហូតដល់ កូនឧកញ៉ា​ ញឹក​ ផន​ ទ្រាំមិនបានក៏ទាញកាំភ្លើង​ វែងពីក្នុងរថយន្ត​ គំរាម ។

ក្រោយពីទទួលបានពត័មានលោកស្នងការនគរបាលខេត្តបានបញ្ជាកម្លាំងជំនាញ​និងលោកអធិការនគរបាលស្រុកទឹកផុសចុះទៅកន្លែងកើតដើប្បីចាត់ការតាមនីតិវិធី ។

អាស្រយ័ហេតុនេះសូមលោកលោក​ស្រី​ និង​ សាធារណៈជនដែល ទទួលបានពត៌មានតាមបណ្តាញសង្គម Facebook មេត្តាជ្រាប ។

សូមបញ្ជាក់ថា ករណីកេីត​ហេតុ​នៅរសៀល​ថ្ងៃទី​ ៣១​ ខែ​សីហា​ ឆ្នាំ​ ២០២០​ នៅ​ភូមិ​ ថ្នល់កែង​ ឃុំ​ ក្បាល​ទឹក​ ស្រុក​ទឹក​ផុស​ ខេត្ត​កំពង់​ឆ្នាំង​ ។ ជនទំនើងនេះបានសម្លុតទៅលើអ្នកដំណើរដែលបើកម៉ូតូជិតឡានរបស់ខ្លួន ក៏ទាស់ពាក្យសម្តីគ្នាហើយទាញកាំភ្លើងAK ពីឡានគំរាម។ ក្រោយមកជនទំនើងរួមជាមួយគូកន បានព្យាយាមបើកឡានចេញពីកន្លែងកើតហេតុ ប៉ុន្តែសកម្មភាពរបស់ជនទំនើងត្រូវបានគេថតជាឃ្លីបវីដេអូប្រមាណជា៥០វិនាទីផងដែរ។
សង្ឃឹមថា៖ សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងតាមប្រមាញ់និង ឃាត់ខ្លួន ជនទំនើងរូបនេះ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់នៅព្រឹកស្អែកនេះ៕

 

 

 

Leave a Reply

(*) Required, Your email will not be published