រថយន្ត២គ្រឿងបុកគ្នា បណ្តាលឲ្យមនុស្ស៣នាក់ រងរបួសធ្ងន់ នៅកំពង់ធំ

, , Leave a comment

ខេត្តកំពង់ធំ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្ត២គ្រឿងបុកគ្នា បណ្តាលឲ្យមនុស្សចំនួន៣នាក់រងរបួសធ្ងន់ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិសូយោង ឃុំសូយោង ស្រុកតាំងគោក ខេត្តកំពង់ធំ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១២និង១០នាទី ។

គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខកំពង់ចាម 3A-7354 បើកបរដោយជនឈ្មោះ ជៀន ចេក ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិស្វាយពក ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម បានបើកទៅបុករថយន្តមួយគ្រឿងទៀតម៉ាក ស្តារ៉ិច ពណ៌ស ពាក់ផ្លាកលេខសៀមរាប 2B-6706 អ្នកបើកបរឈ្មោះ ម៉េត សុខេង ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅក្នុងភូមិជុបរំដេង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប,មានអ្នករួមដំណើរជាមួយឈ្មោះ ឆាន់ ស្រីម៉ៅ ភេទស្រី អាយុ៤១ឆ្នាំ មានទីលំនៅភូមិ-ឃុំ ជាមួយគ្នា និងឈ្មោះ ម៉ុក អាត ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិដូនលៃ ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បណ្តាលឲ្យរងរបួសធ្ងន់ទាំង៣នាក់ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះបន្ទាន់ផងដែរ។ រីឯម្ចាស់រថយន្តបង្កបានរត់គេចខ្លួនបាត់ប្រមោល។

មូលហេតុ៖ បណ្តាលមកពីកត្តាបើកបរល្បឿនលឿន ហើយវ៉ាជែង ដោយខ្វះការប្រុងប្រយ័ត្ន  ៕

 

Leave a Reply

(*) Required, Your email will not be published