ធ្វើ​ផ្លូវ​ ពុំ​ដាក់​ស្លាកសញ្ញា​សម្គាល់ ​ត្រង់​កន្លែង​គ្រោះថ្នាក់ បណ្តាល​ឲ្យ​មនុស្ស​ក្មេង​ចាស់​២​នាក់ ​ជិះ​ម៉ូតូ​ធ្លាក់​លូ រងរបួស​ធ្ងន់ធ្ងរ​…

, , Leave a comment

ខេត្តកំពង់ស្ពឺ ៖ នេះ​ជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​មិន​នឹកស្មាន និង​ស្លុតរន្ធត់​ខ្លាំង​មួយ ដែល​បណ្តាល​ឲ្យ​មនុស្ស​២​នាក់ ក្មេង និង​ចាស់ ត្រូវ​រងរបួស​ធ្ងន់ធ្ង​រ ដោយសារតែ​ជិះ​ម៉ូតូ​ធ្លាក់ ត្រង់​កន្លែង​គ្រោះថ្នាក់​ ដែល​គ្មាន​ដាក់​សញ្ញា​សម្គាល់​។

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​៩​នាទី ព្រឹក​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២០ ស្ថិតនៅ​នៅ​ជិត​អាហារ​ដ្ឋា​ន​ម្លប់​ក្រូច ជិត​ស្ពាន​ផ្សារ​ចាស់ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។​

​តាមរយៈ​រូបភាព​នៃ​គ្រោះថ្នាក់​ដ៏​រន្ធត់​ខាងលើនេះ មហាជន​បាន​ស្តីបន្ទោស​ទៅកាន់​អស់លោក​ស្ថាបនា​ផ្លូវ ដោយ​លើកឡើងថា គ្មាន​ទំនួល​ខុសត្រូវ ព្រោះ​កន្លែង​គ្រោះថ្នាក់​ គ្មាន​ដាក់​ស្លាក​សញ្ញា​សម្គាល់ ​ឲ្យ​ប្រុងប្រយ័ត្ន​! ជាក់ស្តែង​ដូច​ករណីនេះ តើន​រណា​ទទួលខុសត្រូវ​?​។

បើតាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា នេះ​មិនមែនជា​លើក​ទី​១​ទេ គ្រោះថ្នាក់​នៅ​កន្លែង​បានកើត​ឡើងជា​ច្រើនលើក​ហើយ ប៉ុន្តែ ក្រុមហ៊ុន​សាងសង់​ផ្លូវ​អត់​យក​ភ្នែក​មើល​។ ក្រុមហ៊ុន​សាងសង់​ផ្លូវ​ដែល​អត់​ដាក់​ស្លាក​សម្គាល់ និង​មិន​ដាក់ឈ្មោះ​ក្រុមហ៊ុន​នោះ សង្ស័យ គឺជា​ក្រុមហ៊ុន​មិនសុច្ចរឹត៕

 

Leave a Reply

(*) Required, Your email will not be published