បែកធ្លាយ! បាក់​រលំ​បង្កាន់ដៃ​ជញ្ជាំង​អគារ​មន្ទីរពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា ជប៉ុន មង្គល​បូរី​សង្កត់​ក្មេង​ស្លាប់ យ៉ាងអាណោចអាធម …..បិទ​ការស៊ើបអង្កេត​

, , Leave a comment

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍ប្រាប់ថា ករណី​បាក់​រលំ​ បង្កាន់ដៃ​ជញ្ជាំង​ អគារ​មន្ទីរពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា ជប៉ុន មង្គល​បូរី​ នៅវេលាម៉ោង ៦និង៣០នាទីព្រឹកថ្ងៃទី១២ខែសីហាឆ្នាំ២០២០ តែដូចជាមានភាព ស្ងប់ស្ងាត់ ហើយរឿងនេះទើបតែបែកធ្លាយរូបនៅថ្ងៃទី១៨ខែសីហាឆ្នាំ២០២០នេះ។ សមត្ថកិច្ច​នគរបាល​យុត្តិធម៌​ថា បាន​បិទ​ការ​សើប​អង្កេត​ហើយ ព្រោះ​ជា​គ្រោះថ្នាក់​ បង្ក​ពី​ឧ​ប​ទ្ទ​ហេតុ មិនមែនជា​កំហុស​របស់​អ​ង្ភ​ភាព​ឬ​បុគ្គល​ណា​ម្នា​ក់នៅ​មន្ទីរពេទ្យ​នេះឡើយ​។​

បើយោងតាមការឲ្យដឹងពី សមត្ថកិច្ចនគរបាលយុត្តិធម៌ថា ៖ ករណីបាក់រលំបង្កាន់ដៃជញ្ជាំងអគារមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន នេះ  គឺបានបិទការស៊ើបអង្កេតហើយ ព្រោះជាគ្រោះថ្នាក់បង្កពីឧបទ្ទវហេតុ មិនមែនជាកំហុសរបស់អង្គភាពឬបុគ្គលណាម្នាក់នៅមន្ទីរពេទ្យនេះឡើយ។ 

 សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា កាលពីម៉ោង៦និង៣០នាទីព្រឹកនៅថ្ងៃទី១២ ខែសីហាឆ្នាំ២០២០កន្លងមក មានឈ្មោះបាន សំរេច ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ  បានទៅមើលថែររក្សាម្តាយមានជំងឺ សម្រាកនៅមន្ទីរពេទ្យខេត្ត មិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបុរី  ហើយគាត់បានយកអង្រឹង ទៅចងនឹងភ្នាក់ដៃជញ្ជាំងថ្មនៃយ៉ខាងមុខអគារមួយរួចអង្គុយយោលជាមួយកូនតូចឈ្មោះសំរេច សៀវអា អាយុ១ឆ្នាំ ឯកូនស្រីម្នាក់ទៀតឈ្មោះសំរេច សៀវអឺ អាយុ៦ឆ្នាំនៅឈរលេងក្បែរចុងអង្រឹង ស្របពេលនោះស្រាប់តែជញ្ជាំងថ្មដែលមានបណ្តោយ១,២ម៉ែត្រនិងទទឹង១ម៉ែតបានបាក់សង្កត់ទៅលើកូនស្រី ឈ្មោះ សៀវ អឺ បណ្តាលឲ្យស្លាប់តែម្តង។ទោះជាយ៉ាងណា ក្រោយគ្រោះថ្នាក់នោះ ខាងគ្រូពេទ្យបានខ្នះខ្នែងជួយសង្គ្រោះកុមារី រងគ្រោះដែរ ប៉ុន្តែស្ថានភាពធ្ងន់ធ្ងរពេកមិនអាចជួយបាន។ ជាមួយគ្នានោះដែរមន្ទីរពេទ្យក៏បានចាត់តំណាងនាំយកថវិកាទៅចូលរួមធ្វើបុណ្យសពចំនួន១ លានរៀលផងដែរ ។ 

​មន្ត្រីនគរបាល​ស្រុក​មង្គល​បូរី​និង​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹង ថា​៖ករណី​បាក់​បង្កាន់ដៃ​(​ភ្នាក់ដៃ​) ជញ្ជាំង​យ៉​នៃ​អគារ​ម​ន្ទូ​រីរ​ពេទ្យ​ខេត្ត​មិត្តភាព​ កម្ពុជា ជប៉ុន​មង្គល​បូរី​ បង្ក​សង្កត់​ស្លាប់​កូនក្មេង​នោះ ត្រូវបាន​សមត្ថកិច្ច​អង្កេត ស្រាវជ្រាវ​លម្អិត ហើយ​បាន​លទ្ធផល​ថា ជា​គ្រោះថ្នាក់​ដោយ​ឧ​ប​ទ្ទ​ហេតុ មិនមែន​បង្កដោយ​មនុ​ស្ស​ឡើយ​។ ហេតុនេះ បានជា​សមត្ថកិច្ច​បិទ​សំណុំរឿង​៕

 

Leave a Reply

(*) Required, Your email will not be published