ភ្ញាក់ផ្អើល! លោកស្នងការខេត្តកំពង់ធំ បានទៅបួសលាងបាប ក្រោយរឿងអាស្រូវផ្លូវភេទ(លុញ ស្ទាបអង្អែល កេរភេទ)

, , Leave a comment

​ខេត្តកំពង់ធំ ៖ ក្រោយពី​ផ្ទុះ​រឿងអាស្រូវ​ករណី​នគរបាល​ជានា​រីៗ​ជាច្រើនរូប នៃ​ស្នងការ​នគរបាល​ខេត្តកំពង់ធំ បានដាក់​ពាក្យបណ្តឹង​ទៅកាន់​សម្តេច​ក្រឡា ហោម ពីបទ​បៀតបៀន​កេរ្តិ៍​ភេទ​ដ៏​ធ្ងន់ធ្ងរ អតីត​ស្នងការ​នគរបាល​ខេត្តកំពង់ធំ លោក អ៊ុក កុសល ក៏ត្រូវ​បាន​សម្តេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្រេច​ផ្អាក​ការងារ​បណ្តោះអាសន្ន ដោយ​រង់ចាំ​ការសម្រេច​ជាថ្មី ហើយ​ធ្វើ​ការផ្ទេរ​ភារកិច្ច​អោយ​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ិត គឹម​ស្រ៊ន ស្នងការរង​ជា​ស្នងការ​ស្ដីទី នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ មកកាន់​ការងារ​ជំនួស​វិញ​។​

​យ៉ាងណាមិញ នៅថ្ងៃនេះ ស្រាប់តែ​ទទួលបាន​ដំណឹង​ថា លោក អ៊ុក កុសល អតីត​ស្នងការ​ខេត្តកំពង់ធំ បានសម្រេច​ចិត្ត​ទៅ​សាង​ផ្នួស​ហើយ ដែល​ធ្វើ​ឲ្យ​មហាជន​នាំគ្នា​ភ្ញាក់ផ្អើល​ព្រើត​តែម្តង​។ នេះ​បើ​យោងតាម​ការ​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​នៅ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០២០​៕

 

Leave a Reply

(*) Required, Your email will not be published