ឡានដឹកកុងតឺន័របែកកង់ បុកឡានវីរះប៊ុនថាំ ហើយប៉ះសាំយ៉ុង ស្លាប់បុរសម្នាក់

, , Leave a comment

ស្រុកកំពង់ស្វាយ ៖ បុរសម្នាក់ បានស្លាប់ និងម្នាក់ទៀត របួសធ្ងន់ ដោយសារ កាលពីវេលាម៉ោង ៤និង ៣០ នាទី ទៀបភ្លឺ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ នៅលើកំណាត់ ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រ លេខ១៩៧-១៩៨ ក្នុងភូមិក្បិល ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

មុនដំបូងគេឃើញ រថយន្តម៉ាក ហ្វុយសូ ក្បាលពណ៌បៃតង ពាក់ផ្លាកលេខ ភ្នំពេញ 3E-6450 សណ្ដោង សឺមីរឺម៉ក ពណ៌លឿង លាយក្រហមចាស់ ពាក់ផ្លាកលេខ ភ្នំពេញ 4A-5664 ដឹកកុងតឺន័រ ពណ៌ក្រហមចាស់ អ្នកបើកបរ រត់គេចខ្លួន ពីកន្លែងកើតហេតុ ជារបស់ ក្រុមហ៊ុនដឹកជញ្ចូន L.M.H បើកពីកើតទៅលិច។

ពេលទៅដល់ កន្លែងកើតហេតុ បានបែកកង់វ៉េចង្កូត ទៅបុក រថយន្តម៉ាក ហ៊ីយាន់ដាយ ពណ៌ទឹកក្រូច ពាក់ផ្លាកលេខ ភ្នំពេញ 2BH-3217 ជារបស់ ក្រុមហ៊ុន វីរះប៊ុនថាំ បើកដោយ ឈ្មោះ ជាវ ថាច ភេទប្រុស អាយុ ៣៣ ឆ្នាំ រស់នៅភូមិស្វាយជ្រុំ សង្កាត់ព្រៃដំបង ក្រុងមុខកំពូល ខេត្តកណ្ដាល ស្លាប់នៅ មន្ទីរពេទ្យ ខេត្តកំពង់ធំ ដែលបើក ពីលិចទៅកើត។

ពេលនោះ រថយន្តកុងតឺន័រ ក្រឡាប់ ចំកណ្ដាលទ្រូងផ្លូវ ផ្នែកខាងត្បូង ក៏ត្រូវរថយន្ត ម៉ាកសាំយ៉ុង ពណ៌ស្លែ ពាក់ផ្លាកលេខ ភ្នំពេញ 2AA-1130 ដឹកជ្រូក អ្នកបើកបរ មិនទាន់ស្គាល់ អត្តសញ្ញាណ បុកចំកន្ទុយ រថយន្តហ្វុយសូ វ៉េចង្កូត ធ្លាក់ជាយផ្លូវ៕

 

Leave a Reply

(*) Required, Your email will not be published