
ខណ្ឌសែនសុខ ៖ លោក លឹម ជាឡាយ ជាតារាសម្ដែង បានបើករថយន្ត លុចស៊ីស RX400h រេចង្កូតទៅបុកនឹងជញ្ជាំងផ្ទះប្រជាពលរដ្ឋ រួមនិងបង្គោលភ្លើងបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១១និង៣០ នាទីយប់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ នៅតាមបណ្ដោយ ផ្លូវ២០០២ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
រថយន្តបង្កម៉ាក លុចស៊ីស RX400h ពណ៌ស ពាក់ស្លាកលេខ កណ្ដាល 2B-0018 បើកតាមបណ្ដោយផ្លូវ២០០២ ពីកើតមកលិច សង្ស័យស្រវឹង បានបុកបង្គោល ភ្លើង ឡើ់ងខ្ទេចមុខ តែសំណាងល្អ គ្មាននរណាម្នាក់ រងរបួសនោះទេ ហើយបង្គោលភ្លើង ខូចខាតតិចតួច៕


