លោកធំ មានអំណាច បើកឡានបំបុកឡានដឹកឈើ បណ្តាលអោយតៃកុងឡាន ដឹកឈើប៊ិះស្លាប់ នៅស្រុកកែវសីម៉ា..

, , Leave a comment

ខេត្តមណ្ឌលគិរី ៖  សេចក្តីរាយការណ៍ប្រាប់ ថា មានករណីគ្រោះថ្នាក់ចររាចរណ៍ បង្ករឡើងដោយឡានលោកធំ ដែលគេស្គាល់ថា លោក ហឿន សុខណា អភិបាលរងស្រុក កែវសីម៉ា បុកក្រុមឈ្មួញឈើ ដល់មុខផ្ទះ នៅត្រង់ចំណុចក្បែរទីស្នាក់ការ ផ្នែករដ្ឋបាលព្រៃឈើ កែវសីមា ស្ថិតក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមាខេត្តមណ្ឌលគិរី ។បណ្តាលអោយអ្នក បើកឡានដឹកឈើរងរបួសធ្ងន់ ប៊ិះស្លាប់ នឹងលឺ សម្រែកទួញសោក ពីសំណាក់ សាច់ញាតិជនរងគ្រោះ បារម្ភពីជីវិតអ្នកបើកឡាន ត្រូវបានឡានលោកធំ ខាង បង្ក្រាប បើកបំបុក ជ្រកក្រោមផ្លាកបង្ក្រាបបទល្មើសព្រៃឈើ។បច្ចុប្បន្នជនរងគ្រោះបញ្ជួនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យ។
ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង៥ទៀបភ្លឺ ព្រឹកថ្ងៃទី២២ ខែ កក្ដដា ឆ្នាំ២០២០ ត្រង់ចំនុចមុខផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុមស្រុកកែវសីមាខេត្តមណ្ឌលគិរី ។ករណីខាងលើ ពត័មានយើង មិនអាចទទួល ការបញ្ជាក់ពីសមត្ថកិច្ចបង្ក្រាបបទល្មើសឬអាជ្ញាធរស្រុក កែវសីម៉ា បាន នៅ ឡើយ ព្រោះមិនមាន លេខទូរសព្វ័ ទំនាក់ទំនង ៕

 

Leave a Reply

(*) Required, Your email will not be published