លោក យូ សុធា​ មេនគរបាលអន្តោប្រវេសន៍ច្រកដាក់ដាំ ឃុបឃិតឲ្យឈ្មួញដឹកជញ្ជូនឈើទៅស្រុកយួន យ៉ាងពេញបន្ទុក

, , Leave a comment

ខេត្តមណ្ឌលគិរី ៖ ប្រភពពីមន្ត្រីពាក់ព័ន្ធនៅច្រកទ្វេភាគីដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បានឲ្យដឹងថា​ បច្ចុប្បន្នលោក យូ សុធា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វេភាគីដាក់ដាំ ឃុបឃិតឲ្យឈ្មួញច្រើននាក់ ដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងពេញបន្ទុក។ ទន្ទឹមនឹងនេះលោក យូ សុធា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វេភាគីដាក់ដាំ ​ក៏ឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ពីស្រុកយួន​ យ៉ាងរលូនផងដែរដើម្បីជាថ្នូរនឹងផលប្រយោជន៍។ ចំណែកលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី និងលោក ទៀង សៅរតន៍ ស្នងការរងនគរបាលខេត្តមណ្ឌលគិរី ទទួលបន្ទុកអន្តោប្រវេសន៍ កំពុងបណ្តោយឲ្យលោក យូ សុធា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វេភាគីដាក់ដាំ ធ្វើអ្វីៗតាមអំពើចិត្តមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។

បើតាមប្រភពពីមន្ត្រីនគរបាលនៅក្នុងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី មួយចំនួនបានឲ្យដឹងថា បច្ចុប្បន្នឈ្មួញ ដែលមានខ្នងបង្អែករឹងមាំ អាចធ្វើ សកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួន តាមច្រកទ្វេភាគីដាក់ដាំ យ៉ាងសុខស្រួល។ ប្រភពបានឲ្យដឹងទៀតថា ឈ្មួញឈ្មោះ ឌី និងឈ្មួញប្រើស្បែកលោកផ្កាយ៣ នោក្រសួងមហាផ្ទៃ នៅតែធ្វើសកម្មភាពដឹកជញ្ជូនឈើប្រណីត និង ឈើប្រភេទលេខ១ ចេញទៅវៀតណាម តាមច្រកទ្វេភាគីដាក់ដាំ យ៉ាងពេញបន្ទុកដែរ។ ប្រភពស្និទ្ធនឹងលោក យូ សុធា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វេភាគីដាក់ដាំ បានឲ្យដឹងថា​ ការដែលលោក យូ សុធា ហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនគឺដោយសារមានការសម្របសម្រួលពីមន្ត្រីជាន់ខ្ពស់ក្នុងស្នងការដ្ឋាន នគរបាលខេត្តមណ្ឌលគិរី ជាពិសេសគឺលោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី តែម្តង។

តាមការអះអាង របស់មន្ត្រីអង្គការក្រៅរដ្ឋាភិបាល និងសកម្មជនព្រៃឈើក្នុងខេត្តមណ្ឌលគិរី បានឲ្យដឹងថា បើគ្មានការឃុបឃិតបើកដៃ ពីសំណាក់មន្ត្រីធំៗក្នុងខេត្តមណ្ឌលគិរី ទេនោះគឺលោក យូ សុធា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វេភាគីដាក់ដាំ ​មិនហ៊ានបើកបារ៉ាស់ឲ្យឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនតា​មអំពើចិត្តឡើយ។ ចំណែកលោក អ៊ុំ វណ្ណសុភគ៌ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី និង លោក សុង ឃាង ប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរី កំពុងសម្ងំស្ងាត់ឈឹង ក្នុងខណៈដែលឈ្មួញដឹកជញ្ជួនឈើចេញទៅស្រុកយួន តាមទ្វេភាគីដាក់ដាក់ ដោយគ្មាការបង្រ្កាប៕

លោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី

 

Leave a Reply

(*) Required, Your email will not be published