សម្តេចតេជោ ហ៊ុន សែន ប្រកាសអនុញ្ញាតឱ្យមន្រ្តីរាជការ កម្មករនិយោជិត ឈប់សម្រាក៥ថ្ងៃ សង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ​កន្លងមក

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន បានសម្រេច​ឯកភាព​ជា​ផ្លូវការ​ហើយ ក្នុងការ​ផ្តល់ជូន​ថ្ងៃ​ឈប់សម្រាក​ចំនួន ៥ ថ្ងៃ គឺ​ចាប់ពី​១៧- ២១ ខែសីហា ២០២០ សង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ​កន្លងមកនេះ (​បើ​សរុប​ទាំង​ថ្ងៃ​ចុង​សប្តាហ៍​ផង គឺ​៩​ថ្ងៃ​)​។​

​បើតាម​ការផ្សាយ​ព័ត៌មាន​នៅលើ​ហ្វេ​ស​ប៊ុ​កSamdech Hun Sen, Cambodian PrimeMinisterនៅ​ថ្ងៃទី១៣ខែកក្កដាឆ្នាំ​២០២០នេះសម្តេច​អគ្គមហាសេនាបតី ​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានសម្រេច​ឯកភាព​ ជា​ផ្លូវការ​ឲ្យ​កម្មករ – និ​យោ​ជិ​ក និង​មន្ត្រីរាជការ បាន​ឈប់សម្រាក​រយៈពេល ៥​ថ្ងៃ (​ចាប់ ពី​១៧- ២១ ខែសីហា ២០២០) ជំនួស ឱ្យ​ថ្ងៃ​ឈប់សម្រាក​បុណ្យចូលឆ្នាំ​ខ្មែរ​២០២០ ដែល​ត្រូវ​បា​ពន្យារពេល​កាល​ខែមេសា​កន្លងមកនេះ ។​

​ប៉ុន្តែ​ទន្ទឹមនឹងនេះ សូម​ក្រសួងសុខាភិបាល​, ក្រសួងទេសចរណ៍​, ក្រសួង​សាធារណការ និង​ដឹកជញ្ជូន អាជ្ញាធរ​ដែនដី ព្រមទាំង​ក្រសួង​ស្ថាប័ន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​សហការ និង​ពង្រឹង​ការអនុវត្ត​វិធានការ​ការពារ​សុវត្ថិភាព វិធានការ​សុខាភិបាល និង​អនាម័យ ព្រមទាំង​ធ្វើការ​ផ្សព្វផ្សាយ​អប់រំ និង​ណែនាំ​ប្រជាពលរដ្ឋ និង​ម្ចាស់​អាជីវកម្ម ដោយ​តម្រូវ​ឲ្យ​អនុវត្ត​ដាច់ខាត តាម​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​កាត់បន្ថយ​ហានិភ័យ នៃ​ការចម្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​អំឡុងពេល​នៃ​ថ្ងៃ​ឈប់សម្រាក​ចំនួន ៥​ថ្ងៃ ក្នុង​ខែ សីហា ខាងមុខនេះ​៕

 

Leave a Reply

(*) Required, Your email will not be published