ទោះ​កំពុង​ពរ​ពោះ​មែន តែ ជា ម៉ា​រី នៅតែ​សិច​ស៊ី​ដូច​មុន​ដដែល​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ក្រោយពេល​បញ្ចប់​អាជីព​ជា​តារា​សម្ដែង និង​បាន​ឃ្លាតឆ្ងាយ​ពី​សិល្បៈ​ទាំងស្រុង អតីត​តារា​សម្ដែង ជា ម៉ា​រី បានសម្រេច​ចិត្ត រៀបការ​ជាមួយ​ស្វាមី​ដែលជា​បុរស​សង្ហា​ម្នាក់​កាលពី​ប៉ុន្មាន​ឆ្នាំ​មុននេះ ហើយ​ទីបំផុត ជា ម៉ា​រី បាន​ក្លាយខ្លួនជា​ម្ដាយ​គេ ដោយ​ទើបតែ​បាន​ ពរ​ពោះ​កូន ​ជា​លើកដំបូង ព្រមទាំង​ទទួលបាន​ការមើល​ថែទាំ ពី​ស្វាមី​យ៉ាង​យកចិត្តទុកដាក់​បំផុត​ផងដែរ​។​

កន្លងមក ជា ម៉ា​រី ត្រូវបាន​គេ​ចាត់ទុកជា​តារា​សម្តែង ​ដែលមាន​រូប​សម្រស់​ស្អាត​សាច់​សខ្ចី ជាពិសេស​នាង​និយម​ចូលចិត្ត​លេងខ្លួន ​សិច​ស៊ី​ជាមួយនឹង​ការ​បង្អួតរាង​តូច​ស្រ​ឡូ​ន​គួរឱ្យ​ទាក់ទាញ​ឡើយ ប៉ុន្តែ​ក្រោយពី​សម្រេចចិត្ត​បញ្ចប់​ភាព​នៅ​លីវ​ប្រមាណ​ជា​ជិត​មួយឆ្នាំ ពេលនេះ​ស្រី​ស្អាត​រូបនេះ​ បានសម្រេច​ចិត្ត​យក​កូន​ប្រលែង​លេង​ហើយដោយ​មិន​ខ្វល់​ពី​ការ​ខូច​រូបរាង​នោះទេ ។​

ជាមួយគ្នានេះដែរ តាមរយៈ​ការបង្ហាញ​ខ្លួន​ ជាមួយ​រូបភាព​បង្អួត​សម្រស់​ នាពេល​កំពុង​ពរ​ពោះ បង្ហោះ​នៅលើ​បណ្ដាញ​សង្គម​ផ្ទាល់ខ្លួន​របស់ ម៉ា​រី នាពេល​កន្លងមក បានធ្វើ​ឲ្យ​អ្នកលេង​បណ្ដាញ​សង្គម​ជាច្រើន នាំគ្នា លាន់មាត់​សរសើរ ពេញៗ​មាត់​ថា បើទោះបីជា​នាង​មាន​រូបរាង​មិន​ដូច​មុន​ពិតមែន ប៉ុន្តែ​នាង​ក៏​នៅតែ​អាច​ស្លៀក​ឈុត​ស៊ិ​ច​ស៊ី​បាន​យ៉ាង​ទាក់ភ្នែក​ដដែល​។​

ងាក​ទៅ​មើល​ពី​ជីវិត​ឯកជន​របស់​តារា​រូបនេះ នាពេល​បច្ចុប្បន្ននេះ​វិញ ឃើញ ថា នាង​ពិត​ជាមាន​ក្ដី​សុខ​ពោរពេញ ​ដោយ​សុភមង្គល​កាន់តែខ្លាំង​។ ក្នុងនោះដែរ បើ​ក្រឡេក​មក​មើល​សម្រស់​នាង​ពេល​កំពុង​ពរ​ពោះ​វិញ តារា​ស្រី​រូបនេះ​នៅតែ​តែងខ្លួន​ខ្ញង់ ស្រស់ស្អាត​មិន​ចាញ់​កាល​នៅ​ក្រមុំ​ប៉ុន្មាន​ឡើយ​។ ក្រោយ​ពរ​ពោះ​បានជា​ច្រើន​ខែ ម៉ា​រី កាន់តែ​ស្លៀក​សម្លៀកបំពាក់​ស៊ិ​ច​ស៊ី​ជាង​មុន​។​

ជាពិសេស មួយរយៈ​ចុងក្រោយ​នេះ នាង​តែងតែ​បង្ហោះ​រូបភាព​ស្លៀក​ឈុត​ប៊ី​គី​នី បង្អួតរាង​ពេល​ពរ​ពោះ​ជាមួយ​សាច់​សខ្ចី​ទៀតផង​។​

​គួរ​បញ្ជាក់ដែរថា តារា​ស្រី​វ័យ ២៦ ឆ្នាំ​ជា​អតីត Freshie Girl លេខ ១ កាលពី​ឆ្នាំ ២០១២ ធ្លាប់​ថត​សម្តែង​ខារ៉ាអូខេ​ឲ្យ​ផលិតកម្ម​មួយចំនួន និង​កម្មវិធី​កម្សាន្ត​នានា​ដែរ​ដូចជា​ប្រហុក​ធី​វី ជាដើម ខណៈ​ខ្សែភាពយន្ត​វិញ​សម្តែង​បាន ២ រឿង​គឺ​រឿង «​ភព​ផែន​ដែន​ស្នេហ៍​» និង​រឿង «​ខ្មោច​ទឹកកក​»​។​តារា​សម្តែង​ស្រី​ដែល​និយម​បញ្ចេញ​ភាព​សិច​ស៊ីសាច់​សខ្ចី​ដើមទ្រូង​ដ៏​ទ្រលុកទ្រលន់ រូបនេះ​បាន​រៀបការ​ថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០១៩ ក្រោយពី​បាន​បង្កាត់ភ្លើង​ស្នេហ៍​ជិត ២ ឆ្នាំ ជា​អ្នកជំនួញ​ទ្រព្យ​ស្តុក​ម្នាក់​មានឈ្មោះ​លោក វិសាល វ័យ ២៩​ឆ្នាំ​ម្នាក់​៕

 

Leave a Reply

(*) Required, Your email will not be published