ភ្នំសន្ទុក ៖ សេចក្តីរាយការណ៍ប្រាប់ថា នៅថ្ងៃទី៨ ខែកក្ដដា ឆ្នាំ២០២០ មានករណីហឹង្សាមួយ បានកើតឡើង ផ្អើលអស់ម៉ូតូឌុប នឹងអ្នកលក់នៅតាមរមនីយដ្ឋានជើងភ្នំសន្ទុកស្មានតែចោរប្លន់តាមការពិតនៅពេលដែលមកដល់ កន្លែងកើតហេតុទើបឃើញលោកវរសេនីយ៍ឯក យី សំអូន មេបញ្ជាការ រងកងរាជអាវុធហត្ថខេត្តកំពង់ធំ វ៉ៃអ្នកគ្រប់គ្រង លក់សំបុត្ រចូលរមនីយដ្ឋាន ភ្នំសន្ទុក សោះ ។ មូលហេតុ មកពីលោកវរសេនីយ៍ឯកយី សំអូន បើកឡានហួសបារ៉ាសលក់សំបុត្របានជនរងគ្រោះឈ្មោះ ប្រាក់ សុប៊ុន ហៅទី ជាអ្នកគ្រប់គ្រងនៅរមនីយដ្ឋានភ្នំសន្ទុក ជិះម៉ូតូតាមយកលុយចំនួន១០០០រៀល ក្នុងមួយនាក់គិតតែ១០០០រៀលទេ ហើយនៅក្នុងឡានលោក យី សំអូន មានបីនាក់ លោកយី សំអូន ប្រពន្ធ នឹងម្ដាយរបស់លោក នៅពេលនោះជនរងគ្រោះក៏បានលើកដៃសំពះគោរពត្រឹមត្រូវ ហើយសុំលុយថ្លៃអនាម័យគ្នាបីនាក់សុំ៣០០០រៀល ស្រាប់តែលោក យី សំអូន បានប្រាប់ជនរងគ្រោះថា ហែងមិនមើលស្លាកលេខ ខ ម ទេអី ? ជនរងគ្រោះក៏បានប្រាប់លោក យី សំអូន ថា នៅកន្លែងនេះលើកលែងតែ ជនពិកានឹងកូនក្មេង ហើយនឹងអ្នកមានបេសកកម្ម ក្រសួងនឹងមន្ទីទេសចរណ៌ មិនអោយយកលុយទេ ក្រៅពីនោះគឺយកទាំងអស់ ដើម្បី យកលុយចំណូល នោះមក អោយថ្លៃអនាម័យ កម្មករដែលសំអាត នៅរមនីយដ្ឋានភ្នំសន្ទុកហ្នឹងឯង ។
ប្រកែកគ្នាមួយពីរៗ លឺដល់ម្ដាយ របស់លោក យី សំអូន ដែលជិះឡានជាមួយគ្នា ក៏បានសួរនាំទៅជនរងគ្រោះថា រឿងអី នៅពេលនោះលោក យី សំអូន បានស្រែកប្រាប់ម្ដាយ របស់លោកថា មិនបាច់អោយលុយវាទេ បើហ៊ានតែអោយរឿង ជនរងគ្រោះ ក៏បានសួរទៅម្ដាយលោក យី សំអូន ថា គាត់ធ្វើការអី សំដីរបស់គាត់កាចម្លេះ គ្រាន់តែលឺជនរងគ្រោះសួរទៅម្ដាយរបស់លោកចឹង ស្រាប់ តែលោកមេបញ្ជាការ រងកងរាជអាវុធហត្ថខេត្តកំពង់ធំ រូបនេះ បានចុះមកវ៉ៃ ជនរងគ្រោះ តែម្ដងរហូតមានដកកាំភ្លើងខ្លី តែត្រូវបានប្រពន្ធរបស់លោក យកកាំភ្លើងទៅទុកក្នុងឡាន វិញ ជនរងគ្រោះក៏បានយកទូរស័ព្ទ មកថត តែត្រូវបានលោកយី សំអូន ចុះមកឆក់យកទូរស័ព្ទពីដៃ ហើយបើកឡានរត់ទៅបាត់ ប្រជាពលរដ្ធ ដែលរស់នៅទីនោះ ធ្លាប់បានស្គាល់លោក យី សំអូន ថា នេះជាលើកទីពីរហើយដែលលោក យី សំអូន មានរឿងនៅរមនីយដ្ឋានភ្នំសន្ទុកនេះ លើមុនករណីលួចយកព្រះរបស់លោកតា ស ម្ដងរួចមកហើយ ។
ដូច្នេះប្រជាពលរដ្ធសូមសំណមពរទៅលោកឧត្តមសេនីយ៌ ហង្ស ថុលមេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ នឹងឯកឧត្តម នាយឧត្តមសេនីយ៌ សៅ សុខា មេត្តាចាត់វិធានការលើករណីនេះផងទាន ។
ករណីខាងលើ ក្រុមអ្នកសារព័ត៌មានយើង បានព្យាយាមទាក់ទងទៅលោក យី សំអូន ដែលតែគ្មានអ្នកលើកទូរស័ព្ទ។


