ខ្សឹបតិចលឺខ្លាំង! សង្វៀន​បញ្ជល់មាន់​ដ៏​ល្បី​នៅ​តំបន់​សេះស​ក្នុង​ខណ្ឌមានជ័យ ​បើក​ដំណើរ​ធម្មតា​វិញ​ហើយ

, , Leave a comment

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍ប្រាប់ថា សង្វៀន​បញ្ជល់មាន់ មាន​ល្បែង​បៀ និង​អាប៉ោង​ ដ៏​ល្បី​ នៅ​តំបន់​សេះស មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ដី​ឡូ​តិ៍​ ទុក​ចោល​មួយ​កន្លែង ខាងក្រោយ​រោងចក្រ​ផលិត​ស៊ីម៉ង់​ដ៏​ធំ​មួយ តាម​បណ្តោយ​ផ្លូវ​សេះស ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។មាន​ម្ចាស់​ទីតាំង​ឈ្មោះ « ម៉ា​ប់ » ដោយ​គេ​មិនដឹង​ថា ឈ្មោះ « ម៉ា​ប់ » រូប​នោះ​មាន​តួនាទី​អ្វី និង​ឥទ្ធិពល​ខ្លាំង​ប៉ុណ្ណា​នោះ​ទេ បានជា​ទីតាំង​សង្វៀន​របស់​ខ្លួន ​អាច​បើក​ដំណើរការ​ បាន​ធម្មតា​វិញ​រហូត បន្ទាប់​ពី​មានការ​បង្ក្រាប​រួច​ ពី​សំណាក់​កម្លាំង​អាជ្ញាធរ មាន​សមត្ថកិច្ច កន្លងមក។

គួរ​រំលឹក​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី​២៥ខែឧសភា ឆ្នាំ​២០២០ កន្លង​ទៅកម្លាំងនគរ បាល ​ខណ្ឌមានជ័យ ដឹកនាំ​ដោយ​លោក ​ម៉េ​ង វិមាន​តារា អធិការ​នគរបាល​ខណ្ឌ បាន​បើក​ការ​ចុះ​បង្ក្រាប​ទីតាំង ​សង្វៀន​បញ្ច​ល់​មាន់​ដ៏​ធំ​មួយ ( ដែល​មាន​ទីតាំង​ក្បែរ​នឹង​ទីតាំង​សង្វៀន​បច្ចុប្បន្ន ) ដោយ​ឃាត់ខ្លួន​មនុស្ស​ជាង​៥០​នាក់ ប៉ុន្តែ​ក្នុង​នេាះ​មនុស្ស​ជា​ច្រើន​នាក់​ត្រូវ​អប់រំ​ដេាះ​លែង ដោយឡែក​មនុស្ស​ចំនួន​២៧​នាក់​ប៉ុ​ណ្ណេាះ​ ដែល​ត្រូវ​កសាង​សំណំុ​រឿង ​ប​ញ្ចូ​ន​ទៅ​តុលាការ ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ។

ក្រោយ​ការ​បង្ក្រាប ​បាន​ជាង​១​ខែ​រួច​មក ទីតាំង​សង្វៀន​ ក៏​លិច​ចេញ​រូបរាង​ថ្មី​នៅ​ក្បែរ​ទីតាំង​ចាស់​ដែល​ធ្លាប់​បាន​បង្ក្រាប យ៉ាង​ត្រជាក់​រហឹម​តែ​ម្តង ។ ហើយ​ទីតាំង​នេះ គឺ​ឧស្សាហ៍​បើក​បិទ​ៗ ​ជា​ញឹក​ញ៉ាប់​បំផុត នៅ​ពេល​កម្លាំង​ចុះ​បង្ក្រាប​ម្តង​ៗ៕

 

 

Leave a Reply

(*) Required, Your email will not be published