ទីបំផុត​!សម​ត្ថ​កិ​ច្ច នៃ​អាជ្ញាធរខេត្ត​បាត់ដំបង​ព្រម​ចុះបង្ក្រាប​ល្បែងភ្នាល់​ទឹកភ្លៀង​ក្នុង​ក្រុង​បាត់ដំបង​ហើយ​!

, , Leave a comment

ខេត្ត​បាត់ដំបង ៖ សេចក្តីរាយការណ៍ប្រាប់ថា កាលពី​វេលា​ម៉ោង​ជិត៣​ រសៀល ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០២០ សម​ត្ថ​កិ​ច្ចនៃ​អាជ្ញាធរខេត្ត​បាត់ដំបង​ សម្រេច​ចិត្ត​ បង្ក្រាប​ទីតាំង​ល្បែងភ្នាល់​ទឹកភ្លៀង​ ដុះ​ស្លែ​ខុសច្បាប់​មួយកន្លែង​ នៅត្រង់ចំណុច​ក្រោយ ផ្សារ​ទំនើបភូ​ពុ​យ ​ស្ថិត​ក្នុង ភូមិ​ចំការ​សំរោង​២ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។​

​សេចក្តីរាយការណ៍ ប្រាប់បន្តថា ការចុះ​បង្ក្រាប​នេះ​ ក្រោមការដឹកនាំ ដោយ លោក វរសេនីយ៍ទោ លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោក វរសេនីយ៍ទោ ប៉ូវ វណ្ណឌី ស្នងការរងជំនួយការផែនព្រហ្មទណ្ឌ និង លោក វរសេនីយ៍ទោ ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងការិយាល័យជំនាញ និងក្រុមអន្តរាគមន៍ ចុះបង្ក្រាបករណី ទីតាំងលេងល្បែង ស៊ីសង ( ភ្នាល់ទឹកភ្លៀងខាងលើ ) ។ ក្រោយបង្ក្រាបសមត្ថកិច្ច​បានធ្វើការ​ដកហូត​វត្ថុតាង​មួយចំនួន​រួមមាន សម្ភារៈ​កែច្នៃ​ ទទឹកភ្លៀង​ វិទ្យុទាក់ទង​ចំនួន​៦​គ្រឿង​,ឆ្នាំង​សាក វិទ្យុទាក់ទង ចំនួន​៣​គ្រឿង​, ម៉ូតូ​ ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ចំនួន​២​គ្រឿង​។

ចំណែក​មនុស្ស​វិញ មិនមាន​ការឃាត់ខ្លួន​ទេ​ ដោយ​សម​ត្ត​កិច្ច​ថា​ មិនមាន​អ្នកទទួលខុសត្រូវ ម្យ៉ាងទៀត​ល្បែង​នេះ ពិបាក​ក្នុង​ការកំណត់​មុខសញ្ញា ព្រោះ​មិនមាន​ការ​ស៊ីសង់​លុយ​ឲ្យ​ឃើញ​ទេ គ្រាន់តែ​គេ​និយាយ​តាម​អា​កូ​ម មិនអាច​ដាក់បន្ទុក ឬ​តាម​ចាប់​អ្នក​លេងល្បែង​នោះ មក​អប់រំ ឬ​ដាក់ទោស​បានទេ​?!!!​

​សូមបញ្ជាក់ថា​ កន្លែង​ចាក់​ភ្នាល់​ទឹកភ្លៀង​ នៅ​ទីតាំង​ខាងលើនេះ​ ដែលគេដឹង ថា ម្ចាស់ទីតាំងបនល្បែងស៊ីសង ភ្នាល់ទឹកភ្លៀង នៅកណ្តាលទីក្រុងបាត់ដំបង មានឈ្មោះ តាល់ បានបើកលេងរាប់ឆ្នាំមកហើយ និងមិនឃើញសមត្ថកិច្ចណាហ៊ានបង្ក្រាបសោះ?បើក​លេង​ តាំងពី​ជំនាន់ចៅហ្វាយខេត្ត​ លោក ​ប្រាជ្ញ​ ច​ន្ទ័​ មក​ម្លះ​ តែ​មិន​បង្ក្រាប​ ទោះ​កាសែត​ចុះផ្សាយ ​យ៉ាងណាក៏ដោយ​។​ទើបតែ​ត្រូវ​បង្ក្រាប់​ស​ម័យ​លោក​ ងួន​ រតនៈ​ ក្រោយពី ឧកញ៉ា សង ថន ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) នាំខ្លួនមកសាកសួរ ករណីពុករលួយរឿងដីធ្លី នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង !?

 

 

Leave a Reply

(*) Required, Your email will not be published