ផឹកស្រវឹងរាល់ថ្ងៃ បែកគំនិតយកកាំបិតប៉័ងតោ មកកាត់ប្រដាប់ភេទខ្លួនឯង

, , Leave a comment

ចាក់អង្រែក្រោម ​៖​ បុរសម្នាក់ សង្ស័យផឹកស្រវឹង រវើរវាយ យកកាំបិតប៉័ងតោ មកកាត់ប្រដាប់ភេទ ខ្លួនឯងជិតដាច់ បង្ករការភ្ញាក់ផ្អើល ​កាលពីវេលាម៉ោង ៩​និង៥០ នាទីព្រឹក​ ថ្ងៃទី២៩​ ខែមិថុនា​ ឆ្នាំ​២០២០ ស្ថិតនៅចំណុច ផ្លូវបេតុង ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

​ជនរងគ្រោះ មានឈ្មោះ គា វណ្ណា ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរ កម្មកសំណង់ ស្នាក់នៅ ផ្ទះជួល ផ្លូវបេតុង ភូមិទួលរកា សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ស្ត្រីជាប្រពន្ធ បានឲ្យដឹងថា​ ប្ដីរបស់គាត់ ជាអ្នករៀន មន្តអាគម អូមអាម និងហូបស្រា ជាប្រចាំ មកដល់ព្រឹកកើតហេតុ បានយក កាំបិតប៉័ងតោ កាត់ប្រដាប់ភេទខ្លួនឯង ស្ទើរតែដាច់ ប្រកាច់ពេញផ្លូវ  បង្ករការភ្ញាក់ផ្អើល តែម្តង៕

 

Leave a Reply

(*) Required, Your email will not be published