អាជីវករលក់សាច់ជ្រូកនៅផ្សារទ្រា ស្រុកព្រះស្តេច ខេត្តព្រៃវែង ត្អូញត្អែររឿងតម្លៃជ្រូករស់ឡើងដល់ ១៤,៥០០រៀល ខណៈតម្លៃសាច់វិញមិនអាចឡើងថ្លៃបាន

, , Leave a comment

ខេត្តព្រៃវែង អាជីវករលក់សាច់ជ្រូក ក្នុងទីផ្សារទ្រា ស្រុកព្រះស្តេចបានសម្តែងការមិនពេញចិត្តចំពោះការតម្លើងថ្លៃជ្រូករស់ខ្ពស់ពេក ហើយលក់សាច់ជ្រូកមិនដាច់ទៀតផង ធ្វើឱ្យពួកគាត់កំពុងខាតបង់ ថវិកាប្រចាំថ្ងៃ យ៉ាងធ្ងន់ធ្ងរ ដោយសារតែលក់សាច់ជ្រូក មិនដាច់ ហើយសល់ជារាល់ថ្ងៃ ព្រោះគ្មានអ្នកទិញ ហូប។

ប្រភពពីអាជីវករ បានឱ្យដឹងថា កន្លងមកពួកគាត់លក់ដាច់ ដោយសារតែជ្រូករស់មានតម្លៃថោកសមរម្យមានអ្នកទិញហូបសាច់ច្រើនមួយថ្ងៃកាប់បីទៅ បួនក្បាល លក់មិនដែលសល់ តែក្រោយមកស្របពេលនឹងការផ្ទុះជម្ងឺកូវីដ ១៩ ស្របនឹងតម្លៃសាច់ជ្រូក រស់ឡើងថ្លៃទៀតនោះ ជួនកាលមួយថ្ងៃ វល់ល្ងាចកាប់ជ្រូកតែមួយក្បាលលក់មិន អស់ផង។

ក្រុមអាជីវករ អ្នកលក់សាច់ជ្រូកបានបញ្ជាក់ថា ពេលនេះសាច់ជ្រូក លក់មិនដាច់សល់រាល់ថ្ងៃបែរជាជ្រូករស់ត្រូវបានឈ្មួញនាំមកតម្លើងថ្លៃរាល់ថ្ងៃ ហើយរក លក់ មិនបានទៀត តើឲ្យពួកគាត់គិតយ៉ាងដូចម្តេច? ខណៈតម្លៃជ្រូករស់ទិញចូល មួយគីឡូក្រាមឡើងដល់ ១៤,៥០០រៀល ដោយកន្លងមកការទិញជ្រូករស់តម្លៃត្រឹម៩,០០០រៀល ឬ១០,០០០រៀល តែប៉ុណ្ណោះ។ចំពោះទីផ្សារ បច្ចុប្បន្នសាច់សុទ្ធលក់ចេញតែ១៨,០០០រៀលទៅ២០,០០០រៀលក្នុងមួយគីឡូក្រាមតែប៉ុណ្ណោះ។

ក្រុមអាជីវករ លក់សាច់ជ្រូក សូមសំណូមពរ ដល់ស្ថាប័នជំនាញ ពាក់ពន្ធ័ ជាពិសេស មន្ទីរកសិកម្មខេត្តព្រៃវែង មេត្តាជួយអន្តរាគមន៍ តម្លៃជ្រូករស់ផង ព្រោះ លក់មិនដាច់ទេ សព្វថ្ងៃនេះ។

គួរបញ្ជាក់ថា សព្វថ្ងៃតម្លៃជ្រូករស់នៅលើទីផ្សារក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង កំពុងឡើងថ្លៃកប់ ហើយតម្រូវការ ក្នុងស្រុកផ្គត់ផ្គង់ មិនគ្រាន់ផង ខណៈពេលដែលជ្រូករស់ រាប់រយក្បាល ត្រូវបានឈ្មួញលួចនាំចេញខុសច្បាប់ ទៅប្រទេស វៀតណាមយ៉ាងគគ្រឹកគគ្រេងទៅវិញ៕

 

Leave a Reply

(*) Required, Your email will not be published