ឧកញ៉ា សង ថន ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) នាំខ្លួនមកសាកសួរ ករណីពុករលួយរឿងដីធ្លី នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ,អភិបាលស្រុកគាស់ក្រឡ ត្រូវដកតំណែង

, , Leave a comment

ខេត្តបាត់ដំបង ៖ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន  ឱ្យដឹងថា នៅល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០នេះ អង្គភាពប្រឆាំងអំពើពុករលួយ បាននាំខ្លួន លោកឧកញ៉ា សង ថន មកសាកសួរពាក់ព័ន្ធ នឹងករណីពុករលួយ រឿងដីធ្លីធំនៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

បើតាមលោកទេសរដ្ឋមន្រ្តី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ការឃាត់ខ្លួននេះធ្វើឡើងបន្ទាប់ពីមានពាក្យបន្តឹងរបស់ប្រជាពលរដ្ឋ ខណៈដែលឧកញ៉ា នេះ មានដីប្រមាណ៥ពាន់ហិកតា ដែលស្មើនឹង១ភាគ៤នៃផ្ទៃដីស្រុកគាស់ក្រឡ ទាំងមូល។

សូមបញ្ជាក់ថា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញអនុក្រឹត្យបញ្ចប់មុខតំណែងលោក ម៉ៅ សុចាន់ ពីអភិបាលនៃគណៈអភិបាល ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ឲ្យមកបម្រើការងារ នៅសាលាខេត្តបាត់ដំបង នេះបើយោងតាម អនុក្រឹត្យ ដែលបណ្តាញព័ត៌មាន ទទួលបាន៕

 

 

Leave a Reply

(*) Required, Your email will not be published