ឡានដឹកដី បុកឡានដឹកកម្មករ ស្លាប់តៃកុងឡានម្នាក់ និងកម្មករ១៣នាក់ រងរបួស នៅស្រុកកៀនស្វាយ

, , Leave a comment

ខេត្តកណ្តាល ៖ កម្មករ-កម្មការនី ចំនួន១៣នាក់ បានរងរបួសធ្ងន់ស្រាល រីឯបុរសម្នាក់ជាតៃកុងឡានដឹកដីបានស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុ ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយរវាងឡានដឹកដី បើកមកបុកឡានដឹកកម្មករ ដែលគ្រោះថ្នាក់នេះបានកើតឡើងនៅវេលាម៉ោង ១៨៖២០នាទី ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ នៅចន្លោះគីឡូម៉ែត្រលេខ៤៨-៤៩ផ្លូវជាតិលេខ១ស្ថិតនៅភូមិ ពោធិ៍ មៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

នគរបាលបានអោយដឹងព័ត៌មានបឋមថា ហេតុការណ៍នេះ បង្កឡេីងដោយរថយន្តដឹកដីបើកលើនជ្រុល មកបុកចំឡានដឹកកម្មករ-កម្មការនី ដែលបើក បញ្រ្ចាស់ទិសយ៉ាងពេញទំហឹងតែម្ដង ដែលបណ្ដាលឱ្យឡានក្រឡាប់ចាក់កម្មករ-កម្មការនី ចោលពេញថ្នល់ រីឯតៃកុង ឡានដឹកដីវិញ គៀបជាប់ នឹងកាប៊ីនបណ្ដាល ឱ្យស្លាប់ភ្លាមៗផងដែរ ។

ប្រភពបន្តថា ក្រោយកើតហេតុភ្លាមៗ នគរបាលបានហៅរថយន្តសង្រ្គោះ មក ជួយកម្មករ-កម្មការិនី ទាំងអស់ទៅព្យាបាលភ្លាមៗ នៅឯមន្ទីរពេទ្យផង ដែរ។ រីឯរថយន្តត្រូវបានសម្របសម្រួលយកទៅរក្សាទុកនៅឯអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ រង់ចាំដោះស្រាយតាមច្បាប់ ៕

 

Leave a Reply

(*) Required, Your email will not be published