អភិបាលខេត្តត្បូងឃ្មុំ មេត្តាពិនិត្យ ការដេញថ្លៃ គម្រោងសាងសង់ផ្លូវកាត់បន្ថយភាពក្រីក្រថ្នាក់ឃុំ-សង្កាត់ នៅក្នុងឃុំទួលស្នួល មានភាពមិនប្រក្រតីផង

, , Leave a comment

ខេត្ត​ត្បូងឃ្មុំ ៖​ សេចក្តីរាយការណ៍ប្រាប់ថា ពិធីដេញថ្លៃ គម្រោងសាងសង់ផ្លូវ ក្រាលក្រួសក្រហមនៅក្នុងឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃទី១៧ខែមិថុនាឆ្នាំ២០២០ជាការដេញថ្លៃរបៀបចងមុង​ទុក​ពោលគឺការដេញ ថ្លៃដោយការចរចាតម្លៃទឹកតែត្រូវរ៉ូវគ្នាជាប្រព័ន្ធពីខាងក្រៅរួចទើបដាក់សំណើ ដេញថ្លៃគឺខុសគ្នាឆ្ងាយពីការដេញថ្លៃនៅក្នុងសាលាស្រុកត្បូងឃ្មុំ កន្លងមក។

សេចក្តីរាយការណ៍ប្រាប់បន្តថា គម្រោងសាងសង់ផ្លូវ ក្រាលក្រួសក្រហម១ គម្រោង ដេញថ្លៃនៅក្នុងសាលាឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ មានផ្លូវ ២ខ្សែប្រវែង៣,៧០ គីឡូម៉ែត្រ តម្លៃប៉ាន់ស្មានដាក់​ឱ្យដេញគឺ ១៦៥.២៧០.៨៥២ រៀល។គឺ​បានទៅលើក្រុមហ៊ុន ហង្សគួយហេងម្ចាស់ក្រុមហ៊ុនឈ្មោះម៉នសុខលាភ ក្នុងតម្លៃ១៦២លានរៀល គឺមានការចុះតម្លៃបន្តិចបន្តួចតែប៉ុណ្ណោះ ។ការដេញថ្លៃនេះ ខាងលើមិនមានតម្លាភាពនោះទេ គឺមានការចរចាតម្លៃទឹកតែ ត្រូវរ៉ូវគ្នា ជាប្រព័ន្ធពីខាងក្រៅរួច ទើបដាក់សំណើដេញថ្លៃ ។

ហេតុដូចនេះ ជាសំណូមពរ ឯកឧត្តមអភិបាលខេត្តត្បូងឃ្មុំ មេត្តាជួយពិនិត្យ និងកែសម្រួល ដល់ការដេញថ្លៃគម្រោងសាងសង់ផ្លូវថ្នាក់ឃុំ-សង្កាត់ផង កុំឱ្យមានអំពើពុករលួយ ការយកលុយរដ្ឋ ក្នុងគម្រោងសាងសង់ផ្លូវ ទៅចែកទឹកតែគ្នាបែបនេះបន្តទៅទៀត ។

 

 

Leave a Reply

(*) Required, Your email will not be published