ក្រសួងមហាផ្ទៃ សម្រេចផ្អាកសកម្មភាពសមាគមមូលនិធិទ្រទ្រង់កម្ពុជា ជា​បណ្ដោះអាសន្ន​ ដោយសារធ្វើខុសច្បាប់

, , Leave a comment

រាជធានី​ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានសម្រេចផ្អាកសកម្មភាពជាបណ្តោះអាសន្ន របស់សមាគមមូលនិធិទ្រទ្រង់កម្ពុជា រយៈពេល៣០ថ្ងៃសិន ដោយសារសមាគមមួយនេះ បាននិងកំពុងធ្វើសកម្មភាពផ្ទុយនឹងច្បាប់។ នេះបើយោងតាមលិខិតរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ញើទៅកាន់លោក ចៅ ចាន់ធឿន ប្រធានសមាគម មូលនិធិទ្រទ្រង់ សហគមន៍កម្ពុជា ។

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ក្នុងលិខិតយ៉ាងដូច្នេះ៖ «ក្រសួងមហាផ្ទៃបានពិនិត្យឃើញ ថា សមាគមមូលនិធិទ្រទ្រង់សហគមន៍កម្ពុជា បានធ្វើសកម្មភាព ផ្ទុយនឹងលក្ខន្តិកៈ ដែលតម្កល់ទុក នៅក្រសួងមហាផ្ទៃ និង បទប្បញ្ញត្តិ នៃច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដោយសា រសមាគមបាន និងកំពុងធ្វើសកម្មភាព ស្វែងរកផលប្រយោជន៍ តាមរយៈការ អូសទាញប្រជាពលរដ្ឋឱ្យចូលជាសមាជិកនិងកំណត់ឱ្យបង់ថវិកាចូលសមាគម ដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន»

អនុលោមតាមបទប្បញ្ញត្តិមាត្រា៣០ នៃច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្រសួងមហាផ្ទៃ សម្រេចផ្អាកសកម្មភាពរបស់ សមាគមមូលនិធិទ្រទ្រង់សហគមន៍កម្ពុជា ជាបណ្ដោះអាសន្ន ក្នុងរយៈពេល៣០ថ្ងៃ នៃថ្ងៃធ្វើការ និងតម្រូវឱ្យសមាគម ផ្តល់នូវរបាយការណ៍សកម្មភាព និងរបាយការណ៍ហិរញ្ញវត្ថុឆ្នាំ២០១៩និងត្រីមាសទី១នៃឆ្នាំ២០២០ និងរាល់ព័ត៌មានគណនី ប្រាក់មូលនិធិដែលប្រមូលពីសមាជិក ការបែងចែកថវិកាអត្ថប្រយោជន៍របស់ សមាជិក និងរាល់ការចំណាយថវិកា (មូលនិធិ តម្កល់ និងថ្នាក់ជាតិ)ព្រមទាំងផ្តល់នូវបញ្ជីឈ្មោះសមាជិកសមាគមនៅតាមរាជធានី-ខេត្ត ផងដែរ៕

 

 

Leave a Reply

(*) Required, Your email will not be published