ផ្ទុះ​រថយន្ត​ស៊ី​ទែន​ បណ្តាលអោយមនុស្ស​​ស្លាប់ និងរងរបួសជិត​២០០​នាក់​

, , Leave a comment

ប្រទេស​ចិន ៖ ទូរទស្សន៍​រដ្ឋ​ចិន​រាយការណ៍​នា​ថ្ងៃ​ទី​១៣​មិថុនា​ថា មនុស្ស​ច្រើន​នាក់​បាន​ត្រូវ​បាត់​បង់​ជីវិត ​និង​ជិត​២០០​នាក់​រង​របួស ក្រោយ​ការ​ផ្ទុះ​រថយន្ត​កាំ​មី​ញ៉ុ​ង​ស៊ី​ទែន​ដឹក​ឧស្ម័ន​រាវ ១​គ្រឿង តាម​ផ្លូវ​ថ្នល់​​មួយ​នៃ​ខេត្ត​ ZHEJIANG​ ចិន​។ ការ​ផ្ទុះ​បណ្ដាល​ឲ្យ​ខូចខាត​ អគារ​ជា​ច្រើន និង​កប់​មនុស្ស​ច្រើន​នាក់​ក្រោម​គំនរ​បាក់បែក​។

តាម​តូ​លេខ​ចុង​ក្រោយ​របស់​រដ្ឋបាល​ទីក្រុង​នោះ​ថា ការ​ផ្ទុះ​បណ្ដាល​ឲ្យ​អ្នក​បាត់​បង់​ជីវិត​​កើន​ដល់​១៨​នាក់ ហើយ​មនុស្ស​១៨៩​នាក់​រង​របួស ។ ក្នុង​ពេល​ផ្ទុះ រថយន្ត​នោះ​បាន​​ផ្លោង ហោះ​ទៅ​លើនិង​ខ្ទាត​ហោះ​ដល់​ចម្ងាយ​ប៉ុន្មាន​រយ​ម៉ែត្រ​។ កម្លាំង​នៃ​ការ​ផ្ទុះ​បណ្ដាល​ឲ្យ​បែក​កញ្ចក់​ផ្ទះ​មួយ​ចំនួន នៃ​ភូមិ​ដា​ស៊ី ​ស្ថិត​នៅ​ជិត​ផ្លូវថ្នល់​ដែល​កើត​មាន​គ្រោះថ្នាក់​។

 

 

Leave a Reply

(*) Required, Your email will not be published