លោក ទន់ ចាន់ធី មេគយខេត្តត្បូងឃ្មុំ ធ្វើការតាមរបៀប កន្ទេលធំបន្លំដេក ប្រឹងស្រូបផលប្រយោជន៍ ពីអំពើពុករលួយ ដើម្បីស្រង់ដើម

, , Leave a comment

ខេត្តត្បូងឃ្មុំ ៖ មន្ត្រីគយក្នុងខេត្តត្បូងឃ្មុំ មួយចំនួនបានបង្ហើបឲ្យដឹងថា នៅ ដើមឆ្នាំ២០២០នេះ លោក ទន់ ចាន់ធី ប្រធានសាខាគយខេត្តត្បូងឃ្មុំ កំពុង ប្រើអំណាច និងតួនាទីប្រព្រឹត្ត អំពើពុករលួយតាមច្រើន រូបភាព យ៉ាងពេញបន្ទុក ដោយគ្មានញញើតអ្វីទាំងអស់ ព្រោះអាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។

ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធ តាមច្រកព្រំដែន ក្នុងខេត្តត្បូងឃ្មុំ បានឲ្យដឹងថា​ការដែលមន្ត្រីគយ ប្រចាំច្រកព្រំដែន ទាំងនោះ ហ៊ានឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ យ៉ាងពេញបន្ទុកគឺដោយសារមានការឃុបឃិតបើកដៃ ពីសំណាក់លោក ទន់ ចាន់ធី ប្រធានសាខាគយខេត្តត្បូង ឃ្មុំ និងមេគយចល័តក្នុងខេត្តត្បូងឃ្មុំ ផងដែរ។ ចំណែកលោក គុណ ញឹម ដែលជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានរក្សាភាពស្ងៀមស្ងាត់ទុកលោក ទន់ ចាន់ធី ប្រធានសាខាគយខេត្តត្បូងឃ្មុំ និងមេគយចល័តខេត្តត្បូងឃ្មុំ ធ្វើអ្វីៗតាមអំពើចិត្ត។

មន្ត្រីគយនៅក្នុងខេត្តត្បូងឃ្មុំ មួយចំនួនបានបង្ហើបឲ្យដឹងថា ការដែលលោក ទន់ ចាន់ធី ប្រធានសាខាគយខេត្តត្បូងឃ្មុំ ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺដោយ សារអាងមានខ្នងបង្អែករឹងមាំក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ ហេតុនេះហើយទើបលោក ទន់ ចាន់ធី ឃុបឃិតឲ្យឈ្មួញធំៗ ដូចជា ចែដែត ចែ ពិដោ និងឈ្មួញជាមន្ត្រីយោធាជាន់ខ្ពស់ម្នាក់ នាំចូលទំនិញគេចពន្ធទំនិញបង់ ពន្ធមិនគ្រប់ តាមច្រកដា​ ហៅច្រកដូង៧ដើម និងច្រកផ្សេងទៀត សុទ្ធតែមានទំនាក់ទំនងជិតស្និទ្ធ ជាមួយប្រធានសាខាគយខេត្តត្បូងឃ្មុំ ទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។

ទន្ទឹមនឹងនេះក្រុមឈ្មួញ និងអាជីវករ ដែលដឹកជញ្ជូនកសិផល ចេញទៅស្រុក យួនតាមច្រកដា ហៅច្រកដូង៧ដើម បណ្តោយអោយលោក យឹម វណ្ណៈ មេគយច្រកដាហៅច្រកដូង៧ដើម និងបក្ខពួកគាបយកលុយលើតុក្រោមតុតាមអំពើ ចិត្ត។

ប្រភពដែលស្និទ្ធនឹងលោក ទន់ ចាន់ធី ប្រធានសាខាគយខេត្តត្បូងឃ្មុំ បានឲ្យដឹងថា​ ទំនងលោក ទន់ ចាន់ធី ចំណាយដើមទុនយ៉ាងច្រើន ក្នុងការទទួលបានតំណែង ជាប្រធានសាខាគយខេត្តត្បូងឃ្មុំ ទើបខំប្រឹងស្រង់ដើម តាមរបៀប ពុករលួយយ៉ាងពេញទំហឹងដោយគ្មានញញើតអ្វីទាំងអស់។

 ប្រភពបានឲ្យដឹងទៀតថា ក្នុងតំណែងជាប្រធានសាខាគយខេត្តត្បូងឃ្មុំ ចាប់តាំងពីអំឡុងចុងខែមិនាឆ្នាំ២០១៩រហូតមកដល់ពេលនេះគឺលោកទន់ ចាន់ធី ឃុបឃិតឲ្យមន្ត្រីគយតាមច្រកព្រំដែនច្រើនកន្លែងក្នុងខេត្តត្បូងឃ្មុំធ្វើអ្វីៗតាម អំពើចិត្ត។ទន្ទឹមនឹងនេះលោកទន់ចាន់ធី ប្រធានសាខាគយខេត្តត្បូងឃ្មុំ តែង ប្រើឈ្មោះលោក គុណ ញឹម ដែលជាមេគយធំ ក៏ដូចជាយកឈ្មោះ លោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ មកបិទបាំង អំពើពុករលួយ និងទង្វើ មិនប្រក្រតីរបស់ខ្លួនយ៉ាងក្រអឺតក្រទម។

លោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

-លោក ទន់ ចាន់ធី ប្រធានសាខាគយខេត្តត្បូងឃ្មុំ

 

 

Leave a Reply

(*) Required, Your email will not be published