លោក​ សម្បត្តិ កុសល អធិការនគរបាល​ស្រុក​តា​វែងមានអំណាចបាញ់រះ​ជាង​១០​គ្រាប់​គំរាម​កូនចៅ​ក្រោម​ឱវាទ គ្មានអ្នកណាហ៊ានក្អក

, , Leave a comment

ខេត្តរតនគិរី ៖ សេចក្តី​រាយការណ៍រាប់ថា​ កាលពី យប់​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០២០ មាន​ករណី​បាញ់បោះ​សេរី​ ជាច្រើនគ្រាប់ គំរាម​មន្ត្រី​ប៉ូលីស​ក្រោម​ឱវាទ ដែល​បង្ក ឡើង​ដោយ​លោក​ លោក​ សម្បត្តិ កុសល អធិការនគរបាល​ស្រុក​តា​វែង  មកដល់ពេលនេះ គ្មានអ្នកណាហ៊ានប៉ះពាល់សោះឡើយទោះបី មន្ត្រីក្រោម ឳវាតដាក់ពាក្យប្តឹងទៅថ្នាក់លើក៍ដោយ ។

យោងតាម​ពាក្យបណ្តឹង ដែល​ការិយាល័យ​និពន្ធ យើង​ទទួលបានៗ​សរសេរ រៀបរាប់​យ៉ាង​លំអិត​ដូចខាងក្រោម សូម​អាន​ពាក្យបណ្តឹង ។

សូមបញ្ជាក់ថា ករណី នេះ​គឺ​កាលពី​ថ្ងៃ​សុក្រ​ទី២៧ខែមីនា ឆ្នាំ​២០២០ វេលា​ម៉ោង​១០ ​និង ៣០ នាទី​យប់ លោក សម្បតិ កុសល ដែលមាន​អត្តលេខ​៥៧១៦៧អ​ធិ ការ​នគរបាល​ស្រុក​តា​វែង បាន​ប្រើ​ហិង្សា បាញ់​គំរាម​ដោយ​អាវុធ មកលើ​កងកម្លាំង និង ជេរ​ម្រ​ថា​ថ​ថា​ពួក​អាឯង ដោយសារតែ​ខ្លាច​ពួក​អ្នករកស៊ី​បានជា​ស្រុក តា​វែង​នេះ​មិន​រីកចំរើន​សោះ​ផ្ទូ​យ​ពីបទ​បញ្ជា និង វិន័យ​របស់​កង កម្លាំង​នគរបាលជាតិ ។​

លោក​ សម្បត្តិ កុសល ពេល​ចុះមក​មើល​កង កម្លាំង​យាម​នៅ​ចំណុច ប៉ុស្តិ៍​សន្តិសុខ​ភូមិ​តា​វែងស្ពាន​ទី​៣​ជាប់​រង្វង់​មូលស្រុក​តា​វែង។ ដោយ​ដំបូង​លោក​អធិការ​ សួរ​ទៅកាន់​កងកម្លាំង​យាម នៅ​ចំណុចកើតហេតុ​នោះ​ថា​(​ពួក​អាក​ន្ទួ​យ​ម៉ែ​វា​នេះ​)​រួច​ក៏​ទាញ​កាំភ្លើង ខ្លី​ម៉ា​កឡុក បាញ់​ឡើង លើ​ចំនួន​៩​គ្រាប់ និង​២ គ្រាប់​ទៀត​បាញ់​ក្រោម អង្រឹង​ដំណេក​របស់​កង កម្លាំង​ក្រោមផ្ទះ​សន្តិសុខ ។

ទាក់ទិន​នឹង សេចក្តីរាយការណ៍​នេះ ការិយាល័យ​និពន្ធ​យើង មិនអាចទទួល​ការបំភ្លឺ​តាម​ទូរស័ព្ទ​ពី​លោក សម្បត្តិ កុសល អធិការ​នគរបាល​ស្រុក​តា​វែងបាន នៅឡើយទទ ។

ដោយឡែក លោក​ឧ​ត្ត​ម​សេនីយ៍​ទោ យិន ចំណាន ស្នងការ នគរបាល​ខេត្តរតនគិរី បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា ករណីនេះ​លោក​ទើបតែ ទទួលបាន​របាយការណ៍ ពី​ម្សិលមិញ មិនទាន់បាន​ពិនិត្យមើល​នៅ ឡើយ​ទេ​ដោយ​ជាប់រវល់ ចាំ​ពិនិត្យមើល​ហើយ​ចាត់ចែង​កម្លាំង​ចុះ​ស្រាវជ្រាវ រួច​បិទ​ទូរស័ព្ទ ។

ប៉ុន្តែ​បើតាម ​ប្រភពព័ត៌មាន​ពី មន្ត្រីប៉ូលិស​ដែលមាន​គ្នា​ប្រមាណ​៨​នាក់​ដែល​បានដាក់​ពាក្យបណ្តឹង នោះបាន​លួចខ្សឹប​ថា ពួកគាត់​មានការ​ភ័យ ខ្លាច​ខ្លាំងណាស់ ចំពោះរឿងនេះ បើ​ថ្នាក់ដឹកនាំខាងលើ​ មិនឆាប់ចាត់វិធានការ​ ដោះ ស្រាយ​ ទេនោះ ព្រោះ លោក​អធិការ​គំរាម​រកមុខ​អ្នកប្តឹង​សឹង​រាល់ថ្ងៃ ។

ករណីខាងលើនេះ សង្ឃឹមថា លោកនាយ​ឧ​ត្ត​ម សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ នគរបាលជាតិ នឹង​ពិនិត្យមើល​ហើយ​ចាត់ វិធានការ​ស៊ើបអង្កេត តាម​និតិ​វិធី​ច្បាប់ដើម្បី ពង្រឹង​វិន័យ កងកម្លាំង នឹង​ផ្តល់ ភាពកក់ក្តៅ​ដល់​កងកម្លាំង​នគរបាលជាតិ ថ្នាក់ ក្រោម​តាម​មូលដ្ឋាន​ជាមិនខាន ៕

 

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ យិន ចំណាន ស្នងការ នគរបាល​ខេត្តរតនគិរី

 

Leave a Reply

(*) Required, Your email will not be published