លោក អ៊ុក សុផល នាយកទីចាត់ការហិរញ្ញវត្ថុសាលារាជធានីភ្នំពេញ នៅតែល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយ

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ប្រភពពីមន្ត្រីនៅក្នុងទីចាត់ការហិរញ្ញវត្ថុ សាលារាជធានីភ្នំពេញ មួយចំនួន បានបង្ហើបឲ្យដឹងថា រហូតមកដល់ពេលនេះលោក អ៊ុក សុផល នាយកទីចាត់ការហិរញ្ញវត្ថុសាលារាជធានីភ្នំពេញ និងបក្ខពួកនៅ តែប្រព្រឹត្តអំពើពុករលួយដោយគ្មានញញើតអ្វីទាំងអស់។

ប្រភពបានឲ្យដឹងទៀតថា តាំងពីជំនាន់លោក ប៉ា សុជាតិវង្ស នៅធ្វើជាអភិបាលរាជធានីភ្នំពេញ រហូតដល់លោក ឃួង ស្រេង ធ្វើជាអភិបាលរាជធានីភ្នំពេញ នាពេលបច្ចុប្បន្ន គឺលោក អ៊ុក សុផល នាយកទីចាត់ការហិរញ្ញវត្ថុសាលារាជធានីភ្នំពេញ នៅតែប្រព្រឹត្តអំពើពុករលួយយ៉ាងរាលដាលដដែល។ ការដែលលោក អ៊ុក សុផល ហ៊ានប្រើតួនាទីនិងអំណាចរបស់ខ្លួនធ្វើអ្វីៗតាមអំពើចិត្តគឺដោយសារអាងមានខ្នងបង្អែករឹងមាំចាំជួយការពារគ្រប់ពេលវេលា។

តាមការបង្ហើប ពីមន្ត្រីនៅក្នុងទីចាត់ការហិរញ្ញវត្ថុសាលារាជធានីភ្នំពេញ បានឲ្យដឹងថា មួយរយៈចុងក្រោយនេះលោក អ៊ុក សុផល នាយកទីចាត់ការហិរញ្ញវត្ថុសាលារាជធានីភ្នំពេញ ប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង ហើយតែងយកឈ្មោះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ទៅបិទបាំងទង្វើរបស់ខ្លួនយ៉ាងក្រអឺតក្រទម។

ប្រភពបានឲ្យដឹងទៀតថា ចំណាយលើគម្រោង អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗក្នុងរាជធានីភ្នំពេញដូចជាជួសជុលផ្លូវ ស្ថា​ប័នផ្លូវ ដាក់លូ ធ្វើសួងច្បារ និងដាក់ភ្លើង បំភ្លឺតាមទីសាធារណៈជាដើម សុទ្ធតែមានការបំប៉ោង តួលេខចំណាយដើម្បីកេងប្រវ័ញ្ចថវិកាជាតិតាមអំពើចិត្ត។ដូច្នេះលោកឱម យ៉ិន ទៀង​ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរតែបើកការស៊ើបអង្កេត ឲ្យបានស៊ីជម្រៅទៅលើរឿងអាស្រូវពុករលួយរបស់លោក អ៊ុក សុផល នាយកទីចាត់ការ ហិរញ្ញវត្ថុសាលារាជធានីភ្នំពេញ និងបក្ខពួកជាបន្ទាន់។

ប្រភពស្និទ្ធនឹងលោក អ៊ុក សុផល នាយកទីចាត់ការហិរញ្ញវត្ថុ សាលារាជធានីភ្នំពេញ បានឲ្យដឹងថា ក្រុមហ៊ុនដែលទទួលបានសិទ្ធិអនុវត្តន៍គម្រោងនានាគឺសុទ្ធតែជាក្រុមហ៊ុន ដែលមានទំនាក់ទំនងជិតស្និទ្ធ ជាមួយលោក អ៊ុក សុផល ហើយកាត់ភាគរយឲ្យលោក អោក សុផល តាមការកំណត់ផងដែរ។ បញ្ហានេះគឺជារឿងដែលលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មិនគួរបណ្តែត បណ្តោយតទៅទៀតទេ ព្រោះសូម្បីតែការជួសជុលផ្លូវស្ថាបនាផ្លូវ និងដាក់លូ ក៏ លោក អ៊ុក សុផល នាយកទីចាត់ការហិរញ្ញវត្ថុ សាលារាជធានីភ្នំពេញ អាចប្រ ព្រឹត្តអំពើពុករលួយប្រមូលលុយធ្វើមានធ្វើបានផ្ទាល់ខ្លួនយ៉ាងសុខស្រួលដែរ។

ប្រភពពីមន្ត្រីទីចាត់ការហិរញ្ញវត្ថុសាលារាជធានីភ្នំពេញបានឲ្យដឹងថា បច្ចុប្បន្ន លោកអ៊ុក សុផលនាយកទីចាត់ការហិរញ្ញវត្ថុសាលារាជធានីភ្នំពេញនិងបក្ខពួក ប្រព្រឹត្តអំពើពុករលួយ កាន់តែខ្លាំងក្លា ថែមទៀត ព្រោះមិនទាន់មានក្រសួង ឬស្ថាប័នពាក់ព័ន្ធចាត់វិធានការទប់ស្កាត់នៅឡើយទេ៕

 

 

Leave a Reply

(*) Required, Your email will not be published