លោក ពិត បញ្ញា ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ បែកធ្លាយ​រឿងអាស្រូវ​លើ​គ្រែ​ជាមួយ​ប្អូនថ្លៃ​ស្រី​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ នៅក្នុង​លោក​នេះ​មានរឿង​រ៉ាវ​ជីវិត​ស្នេហា​ច្រើន​ដែល​ខុសប្លែកគ្នា មានរឿង​ខ្លះ​ស្ទើរតែ​មិន​ជឿ​ទៀតផង តែ​វា​បាន​កើតមាន​ពិតមែន​។ រឿង​ស្នេហា​ដែល​ប្លែក​នេះ គឺ​បងប្រុស​ថ្លៃ​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​ប្អូនថ្លៃ​ស្រី​។ ប៉ុន្តែ​ស្នេហា​នោះ​មិនមែន​ផ្អែម​ត្រជាក់​ដូចពេលមុន​នោះទេ វា​ក្លាយទៅជា​ល្វីង​ជូ​ចត់​ដោយសារតែ​បងថ្លៃ​ស្រី​តាម​ទាន់​ពេលដែល​តួអង្គ​ប្រុស​កំពុង​បង្កើត​ភ្លើង​ស្នេហា បែប​តណ្ហា​ឆក់កណ្តៀត​។​

​តាម​ឃ្លឹប​វីដេអូ​មួយ​ដែល​កំពុង​ល្បី​តាម​បណ្តាញ​សង្គម​ដែល​បកស្រាយ​ពី​ទុក្ខ​កង្វល់​ របស់ខ្លួន​ដែល​ត្រូវបាន​ប្តី​ខ្លួន​ដែល​គេ​ស្គាល់​ថា​ជា​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ពិត បញ្ញា ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ ទទួល​ផែន​សេដ្ឋកិច្ច ដែល​សម្បូរ​រឿងអាស្រូវ បែប​ពុករលួយ​។​

 

​រៀបរាប់​ទាំង​សម្តី​លាយ​លំ​ជាមួយនឹង​ទឹកភ្នែក​នៅក្នុង​ឃ្លឹប​វីដេអូ​ដែលមាន​រយៈពេល​ប្រមាណ​ជាង​១១​នាទី ត្រូវបាន​អ្នកលេង​បណ្តាញ​សង្គម​ចែក​រលែក​ជា​បន្តបន្ទាប់​បាន​លាតត្រដាង​យ៉ាងច្បាស់​ពី​អំពើ​សាហា​ស្មន់​គ្នា​ជាមួយ​ប្អូនថ្លៃ​ស្រី​។​

 

​រឿង​ស្នេហា​លួចលាក់​សាហា​ស្មន់​រវាង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ពិត បញ្ញា ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ ទទួល​ផែន​សេដ្ឋកិច្ច​ជាមួយនិង​ប្អូនស្រី​ថ្លៃ​ខ្លួន​ដែលមាន​រូប​សម្ផស្ស​មិនធម្មតា បានធ្វើ​ឲ្យ​លោក​ស្នងការរង ស្រក់ទឹកមាត់​រហូត​លួច​បង្កាត់ភ្លើង​ស្មេ​ហ៍​លួចលាក់​យ៉ាង​ត្រេកត្រអាល​ជាមួយគ្នា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ រហូតមកដល់​ពេលនេះ​ដោយសារ​នាង​ប្រពន្ធដើម​អត់ទ្រាំ​និង​ការឈឺចាប់​មិនបាន​ក៏​សម្រេចចិត្ត​សរសេរ​សារ​បង្ហោះ​នៅក្នុង​បណ្ដាញ​សង្គម​បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​ដ​ល់​មហាជន​ក៏​ដូច​ជូន​ថ្នាក់ដឹកនាំ​ជ្រាប​ផងដែរ​។​

 

​ជុំវិញ​ករណី​ខាងលើនេះ នៅ​មិនទាន់មាន​ការបញ្ជាក់ និង​បកស្រាយ​ឲ្យ​ច្បាស់ការ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ពិត បញ្ញា ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ ទទួល​ផែន​សេដ្ឋកិច្ច​នៅឡើយ​នោះទេ​៕

 

 

 

Leave a Reply

(*) Required, Your email will not be published