ក្រសួងមហាផ្ទៃ បង្កើតគណៈកម្មការបង្ការ និងទប់ស្កាត់ការឆ្លងជំងឺ កូវីដ-១៩

, , Leave a comment

រាជធានី​ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ​ សម្រេចបង្កើតគណៈកម្មការបង្ការ និងទប់ស្កាត់ការឆ្លងជំងឺ កូវីដ-១៩ (COVID-19) នៃក្រសួងមហាផ្ទៃ ដឹកនាំដោយ សម្ដេចក្រឡាហោម ស ខេង ជាប្រធាន ព្រមទាំង មានសមាសភាព ចូលរួមចំនួន ៣៤​ រូបទៀតផងដែរ។

យោងតាមសេចក្ដីសម្រេចរបស់ ក្រសួងមហាផ្ទៃ ស្ដីពី ការបង្កើតគណៈកម្មការបង្ការ និងទប់ស្កាត់ការឆ្លងជំងឺ កូវីដ-១៩ នៃក្រសួងមហាផ្ទៃ ចេញផ្សាយកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ ថា គណៈកម្មការនេហមានតួនាទី ភារកិច្ចដូចខាងក្រោម ៖

ទី១-រៀបចំផែនការសកម្មភាព របស់ក្រសួងមហាផ្ទៃ តាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីចូលរួមការបង្ការ និងទប់ស្កាត់ការឆ្លងជំងឺ កូវីដ-១៩។

ទី២-ផ្សព្វផ្សាយគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជានិងក្រសួងសុខា ភិបាល ដល់ថ្នាក់ដឹកនាំ មន្ដ្រីរាជការស៊ីវិល និងនគរបាលជាតិ ក្រសួងមហាផ្ទៃទាំងអស់ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងនៃជំងឺ កូវីដ-១៩។

ទី៣-តាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ការអនុវត្តផែនការសកម្មភាពរបស់ក្រសួងមហាផ្ទៃ ក្នុងការចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងនៃជំងឺ កូវីដ-១៩។

ទី៤-បំពេញតួនាទីភារកិច្ចតាមជំនាញ របស់ក្រសួងមហាផ្ទៃ ដើម្បីចូលរួមគាំទ្រដល់វិធានការនានា របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធនឹងជំងឺ កូវីដ-១៩។ និងទី៥-បំពេញការងារចាំបាច់ផ្សេងៗទៀត ទៅតាមស្ថានភាពវិវត្តន៍ នៃការរីករាលដាលជំងឺ កូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

ខាងក្រោមនេះ ជាខ្លឹមសារសេចក្ដីសម្រេចរបស់ ក្រសួងមហាផ្ទៃ ៖

 

Leave a Reply

(*) Required, Your email will not be published