អគ្គីភ័យឆាបឆេះផ្សារបឹងកុក ក្រុងកំពង់ចាម

, , Leave a comment

ខេត្តកំពង់ចាម ៖  កាលពីវេលាយប់ម៉ោង១១កន្លះយប់ ថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០២០ មានករណីគ្រោះអគ្គិភ័យកើតឡើង នៅចំណុចផ្សារបឹងកុក ភូមិទី៧ ឃុំ បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។តូបលក់ដូរអាជីវករផ្សារបឹងកុក ជាច្រើនរូប ត្រូវបានអគ្គីភ័យឆាប់ឆេះ ។

ផេកហ្វេសប៊ូក ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បញ្ជាក់ថា ក្នុងហេតុ ការណ៍នេះអគ្គីភ័យ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណ:អភិបាលខេត្តកំពង់ចាមនិងលោកឧត្តមសេនីយ៍ទោឯមកុសលបានដឹកនាំបញ្ជាផ្ទាល់អោយ ចេញរថយន្តអគ្គីភ័យខេត្តកំពង់ចាមចំនួន៣គ្រឿងរថយន្តអធិការដ្ឋាន នគរ បាលស្រុកជើងព្រៃ ១គ្រឿង,បាធាយ២គ្រឿង, ព្រៃឈរ ២គ្រឿង,កំពង់សៀម ១ គ្រឿងចំការលើ១គ្រឿងកងមាស១គ្រឿងស្ទឹងត្រង់១គ្រឿង កោះសូទិន១គ្រឿង។ 

ខណៈនោះដែរ ដោយមើល ឃើញពីវិសាលភាព នៃអគ្គីភ័យនេះមានទំហំធំធេង លោកឧត្តមសេនីយ៍ស្នងការក៏បានសុំការជួយការអន្តរាគមន៍ ពីលោកស្នងការ នគរបាលខេត្តត្បូងឃ្មុំ លោកក៏បានជួយសម្រួលផ្ដល់ជូនរថយន្តអគ្គីភ័យរបស់ខេត្តត្បូងឃ្មុំ ចំនួន៤គ្រឿង ជាបន្ទាន់ផងដែរ។

សរុបរថយន្តដែលប្រើប្រាស់ ក្នុងប្រតិបត្តិការនេះ គឺមានចំនួន ១៧គ្រឿង ប្រើទឹកអស់ ៣៦សឺទែន និងប្រើប្រាស់កម្លាំងអន្តរាគមន៍វេនប្រចាំបញ្ជារបស់ស្នងការដ្ឋាននគរបាលខេត្ត,កម្លាំងផែនសណ្ដាប់ធ្នាប់អគ្គិភ័យកម្លាំងរបស់អធិការ ដ្ឋាននគរបាលក្រុងកំពង់ចាម សរុបរួម ១៩២នាក់ ។

អគ្គិភ័យនេះ យើងគ្រប់គ្រងបានទាំងស្រុងនៅវេលាម៉ោង ១:៣៥នាទីទៀបភ្លឺ ដែលប្រតិបត្តិការនេះចំណាយអស់រយៈពេល ជាង២ម៉ោង។

សូមបញ្ជាក់ទំហំនៃការខូចខាតនិងដើមហេតុ ដែលបណ្ដាលអោយកើត អគី្គ ភ័យ រង់ចាំសមត្ថកិច្ចជំនាញ ធ្វើការសនិ្នដ្ឋាន និងវាយតម្លៃពេលក្រោយ ៕

 

 

Leave a Reply

(*) Required, Your email will not be published