(វីដេអូ)បងថ្លៃ​តារា​សម្ដែង​កញ្ញា​សា​សា​ បើករថយន្ត​មក​ឈប់​លើ​ស្ពាន​អាកាស ​បម្រុង​លោត​សម្លាប់ខ្លួន​ បង្ករការភ្ញាក់ផ្អើល ទាំងយប់

, , Leave a comment

រាជធានីភ្នំពេញ ៖ កាលពី​យប់​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃទី​១៤​ខែមីនា​ឆ្នាំ​២០២០​នៅ​ចំណុច​លើ​ស្ពាន​អាកាស​៧​មករា​ក្នុង​សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ ​នារី​ម្នាក់​ដែល​គេ​អះអាងថា​ ជា​បងថ្លៃ​កញ្ញា​សា​សា​ដែលជា​ពិធីករ​ដ៏​ល្បី​មួយរូប​ជិះ​រថយន្ត​ម៉ាក​HILUXRevo​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​2BE2556​ជាមួយ​កញ្ញា​សា​សា​ត្រូវជា​ប្អូនថ្លៃ​ធ្វើដំណើរ​ តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី​។ ​លុះ​មកដល់​ចំណុច​លើ​ស្ពាន​អាកាស​៧​មករា​ស្រាប់តែ​នារី​ជា​បងថ្លៃ​បាន​បើកទ្វារ​រថយន្ត​បម្រុង​លោត​ពីលើ​ស្ពាន​សម្លាប់ខ្លួន​។​តែ​ត្រូវ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឃើញ ​ចុះទៅ​ជួយ​ចាប់ទាញ​មក វិញ​។​

ក្រោយ​កើតហេតុ​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​បានធ្វើការ​លួងលោម​ទៅលើ​នារី​នោះ​កុំឱ្យ​លោត​សម្លាប់ខ្លួន​បន្ទាប់មក​បាន​ឡើង​ជិះ​រថយន្ត​បន្តដំណើរ​ទៅមុខទៀត​៕

បងថ្លៃ​តារា​សម្ដែង​កញ្ញា​សា​សា​បើករថយន្ត​មក​ឈប់​លើ​ស្ពាន​អាកាស​បម្រុង​លោត​សម្លាប់ខ្លួន

Gepostet von គេហទំព៍រ កំណើតថ្មី am Freitag, 13. März 2020

 

Leave a Reply

(*) Required, Your email will not be published