ឈឺសើច !ហេតុតែចង់ល្បី លោកអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចោរមិនចាប់ បែរដាក់ផែនការចាប់មាន់ក្នុងកន្ត្រក ពលរដ្ឋជិះម៉ូតូ ដឹកតាមដងផ្លូវទៅវិញ

, , Leave a comment

រាជធានីភ្នំពេញ ៖ ពលរដ្ឋផ្ទុះការរិះគន់ លើអាជ្ញាធរខណ្ឌពោធិសែនជ័យ មានលោក ហែម ដារិទ្ធ ជាអភិបាលខណ្ឌ ដាក់ផែនការទៅតាមបណ្តាសង្កាត់ ភូមិ ក្នុងមូលដ្ឋាន ជម្រុញឲ្យខិតខំចាប់មានឈ្មោលដែលពលរដ្ឋដឹកជញ្ជូន កាន់ យួរ តាមផ្លូវ ព្រោះតែខ្លាចអស់តំណែង ក្នុងហេតុផល ទាញចោទប្រកាន់ ការដឹកជញ្ជូន សត្វមាន់ឈ្មោលទាំងនោះជាធាតុផ្សំនៃបទល្មើស ធ្វើឲ្យពលរដ្ឋងឿងឆ្ងល់ មិនដឹងស្ថាប័នអ្នកច្បាប់ឯណាបានចែងជាមាត្រានូវកាដឹកជញ្ជូនមាន់ជាបទ ល្មើសខុសច្បាប់ទៅវិញ ។

ពលរដ្ឋលើកឡើងថា បើពួកគាត់ មិនបានកាន់មាន់ ទៅជល់នៅកាសុីណូស្របច្បាប់ មកជល់តាមវាលព្រៃជាក់ស្តែងទៅថាខុសច្បាប់តែនេះគ្មានបានប្រព្រឹត្ត បទល្មើសអ្វីសោះ គ្រាន់តែកាន់ យួរមាន់ទៅចិញ្ចឹម ទុកគ្រាន់ជាន់មេ ធ្វើជាម្ហូប សួរថាខុសច្បាប់ដែរឬ ? ។

អ្នកខ្លះលើកឡើងថា ផែនការលោកអភិបាលខណ្ឌពោធិសែនជ័យខ្លាចជាផែន ស្ករ បញ្ជារ១ធ្វើដប់ ហើយសង្កាត់ដែលស្តាប់ ខ្លាច អភិបាលខណ្ឌ ខំប្រឹងធ្វើជាង គេ មានតែ២សង្កាត់ទេ សង្កាត់ចោមចៅទី១ និងសង្កាត់ចោមចៅទី៣ ក្នុងរូបភាពដាក់ផែនការទៅឲ្យកម្លាំងសន្តិសុខភូមិ ជាអ្នក ឈរ ឃ្លាំមើល ឲ្យតែពលរដ្ឋ ណាកាន់យួរមាន់ឈ្មោលមិនដឹងថាយកទៅណាមិនដឹងដឹង តែពីឆក់ចាប់យក ដោយប្រាប់ថាចៅសង្កាត់ជាអ្នកឲ្យចាប់ពលរដ្ឋសួរចៅសង្កាត់ប្រាប់ថាចៅហ្វាយ ខណ្ឌជាអ្នកឲ្យចាប់ ។

ហេតុតែចង់ល្បី មានឈ្មោះធ្វើការល្អ ឲ្យគេដឹងថា ខំធ្វើការណាស់ នេះមិនជ្រុលពេកទេអី ! លោកអាជ្ញាធរ ខណ្ឌពោធិ៍សែនជ័យ ? ប្រជាពលរដ្ឋលើកឡើងថា គ្រាន់តែមាន់ក្នុងកន្ត្រកដឹកជិះតាម ដងផ្លូវ ក៏ចាប់ដែរ បើថា កំពុងជល់ភ្នាល់ស៊ីសងមិនថាទេ! ប្រជាពលរដ្ឋបានលើកឡើងទៀតថា ពាក់ព័ន្ធនិងករណីខាង លើនេះ បើចង់បានមាន់មកវិញ ត្រូវតែទិញមាន់ផ្សេង យកមកដូរជាថ្នូរ ទើបប្រគល់អោយវិញបើចឹងមែននោះមិនទៅចាប់ កន្លែងសៃវៀនទៅ ហេតុអី មក ចាប់តាមផ្លូវទៅវិញ ? ចង់ល្បី ល្បីបានតើ!លោកអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ អើយ ៕

 

 

Leave a Reply

(*) Required, Your email will not be published