ក្រោយពីផ្ទុះរឿងស្រីស្អាតលោតសម្លាប់ខ្លួនពីលើខុនដូ អាខោនរបស់នាង ដែលរៀបរាប់គ្រប់រឿង ត្រូវបានគេចូលគ្រប់គ្រងនិងលប់សារទាំងអស់ដែលពាក់ព័ន្ធនិងឈ្មោះ លាង ឃុន អស់ហើយ

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ រឿងធំប៉ុនមហាមេឃ ចំពោះករណីស្លាប់ របស់នារីរូបស្រស់ម្នាក់ដែលបានលោតសម្លាប់ខ្លួន ពីលើអគារខុនដូ មួយកន្លែងនៅខណ្ឌចំការមន មុនដំបូង អ្នកជិតខាងគិតថា ជារឿងលោតសម្លាប់ខ្លួនធម្មតាៗ  ប៉ុណ្ណោះប៉ុន្ដែបន្ដិចក្រោយមកទើបបែកធ្លាយព័ត៌មានថានារីរូបស្រស់ម្នាក់នេះ គឺជាស្រីស្នេហ៍ របស់លោកឧកញ៉ា លាង ឃុន ដោយសារក្រោយពេលស្លាប់នាងឆ្លាតបានបន្សល់ទុកភស្ដុតាងជាច្រើនតាមរយៈការផុសនិយាយហូរហែរពីឈ្មោះ ឧកញ៉ា លាង ឃុន ក្នុងនោះមានទាំងសារ ជាសំឡេង សារឆ្លើយឆ្លងគ្នាជាលាយ លក្ខណ៍អក្សរច្រើនរាប់មិនអស់ជាពិសេសនៅដំណាក់កាលចុងក្រោយនេះពាក់ព័ន្ធរឿងនាងមានកូន៧ខែ ហើយលោកឧកញ៉ា លាង ឃុន បានឲ្យនាងយក កូនចេញទាំងនាងមិនចង់យកចេញ ទើបបង្កឲ្យនាងមានជម្ងឺ រហូតដល់នាង សុខចិត្តលោតសម្លាប់ខ្លួនតែម្ដង ។

គួរបញ្ជាក់ថា នារីរូបស្រស់ម្នាក់នេះ ត្រូវបានគេប្រទះឃើញ នាងលោតសម្លាប់ខ្លួនពីអគារខុនដូរីហ្គែនផ្លូវ៩៩ភូមិ៧សង្កាត់បឹងត្របែកខណ្ឌចម្ការមនកាលពីវេលាម៉ោង២និង៥៧នាទីរំលងអាធ្រត្រឈានចូលថ្ងៃទី១១ខែមីនាឆ្នាំ២០២០ ។

នារីរងគ្រោះ ប្រើគណនីហ្វេសប៊ុក ឈ្មោះ “sri nika” ដែលមានតាំងរូប ក្នុងប្រូហ្វាល់ដាក់រូបឧកញ៉ាលាង ឃុន អគ្គនាយកក្រុមហ៊ុន ជីបម៉ុង គ្រុប ទៀតផង ។
យោងតាមវីដេអូឃ្លីបនេះ គឺនាង ឃុន ស្រីស្រស់ បានថតទុកមុនពេលនាងធ្វើអត្តឃាត ហើយក្នុងឃ្លីបវីដេអូនេះទៀតសោតគឺនារីរងគ្រោះ បាននិយាយពាក់ ព័ន្ធនឹងឈ្មោះ លោកឧកញ៉ា លាង ឃុន អគ្គនាយកក្រុមហ៊ុន ជីបម៉ុង គ្រុប ស្ដី ពីការរស់នៅជាមួយគ្នា រហូតដល់មានក្នុងផ្ទៃហើយថា លោកឧកញ៉ា លាង ឃុន បង្ខំនាង ឱ្យកូនចេញ ។ជាមួយគ្នានេះ នៅក្នុងឃ្លីបវីដេអូ របស់នាង ក៏បានបញ្ជាក់លើកពីបុរសឈ្មោះ លុច ម្នាក់ដែរ ដោយនាងលើកឡើងថា “លោកឯងសម្ដីឆ្កែ កាលជួបគ្នានៅស្ដារបាក់ និយាយស្រួល ដល់ក្រោយមកនិយាយសម្ដីឆ្កែ តែម្ដង ” ។

យោងតាមសំណេរ របស់នាងបង្ហោះ មុនពេលលោតធ្វើអត្តឃាតបានឲ្យដឹងថា « លោកឧកញ៉ា លាង ឃុន ខ្ញុំសុំផ្ដាំផ្ញើទៅលោក លោកក៏មានកូនប្រុស បើពេលនោះលោកសុខចិត្តទុកឲ្យខ្ញុំទុកកូន៧ខែហ្នឹង ជីវិតខ្ញុំអត់ដល់ថ្នាក់ហ្នឹង ប្រយ័ត្ន កម្មពៀរ នឹងធ្លាក់ទៅលើ លាង ឃុន ព្រោះអីលុយ លាង ឃុន ឥឡូវច្រើនណាស់មិនអាចធ្លាក់ងាយទេប្រយ័ត្ន តើថ្ងៃណាមួយឡានបុកញ័របាត់ទៅណា៎,គ្រាន់តែ ប្រាប់ លោកឧកញ៉ា លាង ឃុន »។

នាងបន្តដថា នាងខ្ញុំសុំសួរទៅបងប្អូនទាំងអស់គ្នាមួយសូមឆ្លើយទៅនឹងសំនួរ ខ្ញុំទៅបានអត់តើអ្នកទាំងអស់គ្នា ធ្លាប់បាត់បងមនុស្សដែលខ្លួនស្រឡាញ់ជាទី បំផុតអត់ ដូចជាខ្ញុំនៅពេលមនុស្សប្រុស ត្រូវការសប្បាយលែងចង់ខ្វល់ ពីអីគិតតែចង់ឲ្យខ្លួនឯងសប្បាយ បើពាក្យលួងលោមគ្រប់យ៉ាងដល់យើងធ្វើតាមហើយទុកយើងដូចជាសំរាម បើសិនជាបងមិនមកមានកូនជាមួយនឹងខ្ញុំទេខ្ញុំក៏គ្មានរឿងអីដែរ» សូមបងប្អូនជួយស៊ែរ ។

ទន្ទឹមនិងសារដែលនាង សសេរបង្ហោះនេះក្នុងនោះ នៅមានសារឆ្លើយឆ្លងគ្នាតាមឆាតទាំងសំឡេងនិងអក្សរថែមទៀតច្រើនណាស់ពិសេសពាក់ព័ន្ធនិងការឲ្យយកកូនចេញ នេះតែម្ដង ។

ពាក់ព័ន្ធករណីនេះ ក្រោយពីផ្ទុះរឿងនេះភ្លាម ស្រាប់តែអាខោនហ្វេសប៊ុករបស់នាងឈ្មោះSri nika ត្រូវបានគេចូលគ្រប់គ្រងដោយបានលប់ចោលនូវសារទាំងអស់ ដែលនាងនាងផុស ពាក់ព័ន្ធរឿងនេះរួមទាំងការ និយាយឆ្លើយឆ្លងតាម រយះឆាតជាសំឡេងក្ដី និងតាមរយៈសារជាអក្សរក្ដីពោល គឺគេលប់ចោលដើម្បីបំបាត់ភស្ដុតាងទាំងអស់តែម្ដង ។

ពាក់ព័ន្ធករណីខាងលើនេះ លោកឧកញ៉ាលាង ឃុន នៅព្រលប់ថ្ងៃទី១២ខែមីនា ឆ្នាំ២០២០នេះបានចេញសេចក្តីបំភ្លឺមួយតាមរយៈមេធាវីរបស់លោកដោយសូម បដិសេធថាលោកមិនបានជាប់ពាក់ព័ន្ធនឹងស្រ្តីឈ្មោះ ឃុន ស្រីស្រស់ ដែលបាន លោតសម្លាប់ខ្លួនពីលើអគារខុនដូរ «វីឃែន WECAN» នោះទេ។ការចេញបំភ្លឺរបស់មេធាវីតំណាងឲ្យលោកឧកញ៉ា លាង ឃុន បានធ្វើឡើងបន្ទាប់ពីមានសារព័ត៌មាន និងបណ្តាញសង្គមមួយចំនួន បានបន្តចែកចាយ និងសរសេរចោទប្រកាន់លើរូបលោកឧកញ៉ាថា មានទំនាក់ទំនងស្នេហាក្រៅឆាកជាមួយ ស្រ្តីឈ្មោះ ឃុន ស្រីស្រស់ ដែលលោតសម្លាប់ខ្លួនលើអគារខុនដូ។

មេធាវីតំណាងឲ្យឧកញ៉ា លាង ឃុន បានចេញសេចក្តីបំភ្លឺរៀបរាប់ជាមួយខ្លឹមសារយ៉ាងដូច្នេះថា៖

      

 

Leave a Reply

(*) Required, Your email will not be published