William Guang៖ អភិបាលស្រុកអូរាំង ខេត្តមណ្ឌលគីរី លួចដីរដ្ឋរាប់សិបលានដុល្លា!

, , Leave a comment

ខេត្តមណ្ឌលគិរី ៖ តាមការបញ្ជាក់អោយដឹងពី ប្រធានគណបក្សខ្មែរក្រោក បានបង្ហោះលើ Facebook ផ្លូវការ របស់លោក  សុខសុវណ្ណ វឌ្ឍនាសាប៊ុង( William Guang )ប្រធានគណបក្សខ្មែរក្រោក នៅព្រលប់ ថ្ងៃទី៦ ខែមីនា ឆ្នាំ ២០២០លោក សៀក មុន្នី ចៅហ្វាយស្រុកអូរាំងខេត្តមណ្ឌលគីរីលួចដីរដ្ឋរាប់សិប លានដុល្លា!។ដោយលោកអៈអាងថា៖ ក្រោមការស្រាវជ្រាវស៊េីបអង្កេត យ៉ាងល្អិត ល្អន់ខ្ញុំបានពិនិត្យលេីភស្តុតាងឃេីញថា អភិបាលស្រុកអូរាំង លោក សៀក មុន្នី និងបក្សពួក ជាង១០នាក់ រៀបចំឯកសារខុសច្បាប់ វាយត្រាមុន ទាំងគ្មានថ្ងៃ ខែសហការគ្នាជាប្រព័ន្ធ លួចដីរបស់រដ្ឋរាប់រយហិកតា ស្មេីនឹងទឹកប្រាក់រាប់សិប លានដុល្លារ។
ប្រធានគណបក្សខ្មែកក្រោកបានគូសបញ្ជាក់ប្រាប់ពីមន្ត្រីពាក់ព័ន្ធដែលលួចដីរដ្ឋមានឈ្មោះដូចខាងក្រោម៖1/ លោក ខាត់ សាក់ មេបញ្ជាការសឹករងអូររាំង ខេត្តមណ្ឌលគីរី មានឈ្មោះលេីឯកសារខុសច្បាប់ដេីម្បីយកដីរបស់រដ្ឋ។
2/លោក សុខ សុវណ្ណារិទ្ធ ជានាយករងរដ្ឋបាលសាលាស្រុកអូរាំងមានឈ្មោះលេីឯកសារខុសច្បាប់ដេីម្បីយកដីរបស់រដ្ឋ ។
3/លោក យាន សុខ ជាប្រធានរដ្ឋបាលសាលាស្រុកអូរាំងមានឈ្មោះលេីឯកសារខុសច្បាប់យកដីរបស់រដ្ឋ ។
4/លោក សាលី ប៉ោ ជាមន្ត្រីក្នុងសាលាស្រុកអូរាំង មានឈ្មោះលេី ឯកសារខុសច្បាប់ដេីម្បីយកដីរបស់រដ្ឋ។
5/លោកង៉ែត បុនធឿន យកពីមន្ត្រីពន្ធនាគារខេត្តមានឈ្មោះលើឯកសារខុស ច្បាប់ដេីម្បីយកដីរដ្ឋ។
6/លោក កែវ ប៊ុនថន ជាអ្នកឈរឈ្មោះអោយលោកអភិបាលស្រុកអូររាំង យកមន្ត្រីក្នុងសាលាស្រុក រៀបឯកសារខុសច្បាប់យកដីរដ្ឋ។ ដោយឡែកមន្ត្រីដែលពាក់ព័ន្ធក្នុងការចុះហត្ថលេខា រៀបចំឯកសារខុសច្បាប់រួមមាន៖

1-អភិបាលស្រុក សៀក មុន្នី «មានភស្តុតាងជាសំឡេង ដែលបញ្ជាដោយខុសច្បាប់ អោយកូនចៅក្រោមឱវាទចុះហត្ថលេខា បោះត្រា លេីឯកសារដី ចំហ ថ្ងៃ ខែឆ្នាំនិងចំហទំហំដី»ហេីយខ្លួនឯងក៏បោះត្រាខុសច្បាប់ លេីលិខិតខុសច្បាប់ ។

2/មេភូមិពូវ៉ាងឈ្មោះ អ៊ុង សេរីវុទ្ធី « ចុះហត្ថលេខាខុសច្បាប់លេីលិខិតដីធ្លីរបស់ រដ្ឋដោយចំហ ថ្ងៃ ខែ ឆ្នាំ និងចំហទំហំដី»។

3/មេឃុំសែនមនោរម្យ ឈ្មោះ ថ្វាន់ត្រែល « ចុះហត្ថលេខាបោះត្រា ខុសច្បាប់លេីលិខិតដីធ្លីរបស់រដ្ឋដោយចំហថ្ងៃ ខែ ឆ្នាំ និងចំហទំហំដី»។

4/មេភូមិពូហ្យាម ឈ្មោះ ញ៉ាង ម្យក់ « ចុះហត្ថលេខាខុសច្បាប់ លេីលិខិតដីធ្លីរបស់រដ្ឋដោយចំហ ថ្ងៃ ខែ ឆ្នាំ និងចំហទំហំដី»។

4/មេឃុំស្ដីទី ឈ្មោះ ច្រូត ខន « ចុះហត្ថលេខាខុសច្បាប់លេីលិខិតដីធ្លីរបស់រដ្ឋដោយចំហ ថ្ងៃ ខែ ឆ្នាំ និងចំហទំហំដី»។

លោកបន្តថា៖ ករណីនេះជា ការបំពានអំណាច ជាការប្រេីអំណាចដោយទុច្ចរិត លួចយកទ្រព្យសម្បត្តិសាធារណៈ របស់រដ្ឋ ដោយមានឯកសារខុសច្បាប់ ជាភស្តុ តាង សរុប ៥០សន្លឹក ។
ករណីនេះ នឹងត្រូវបញ្ជូនទៅសម្ដេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី ដេីម្បីពិនិត្យ។
លោកបន្តទៀតថា៖សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ពីគណ បក្សខ្មែរក្រោក សូមអំពាវនាវ ដល់សាធារណជន សូមផ្អាក ការទិញអចលនទ្រព្យដី នៅតំបន់ស្រុកអូរាំង ខេត្តមណ្ឌលគីរី ប្រសិនជាពិនិត្យឃេីញឯកសារពាក់ព័ន្ធដូចខាងក្រោមនេះព្រោះនេះជាឯកសារខុសច្បាប់ទេ។អភិបាលស្រុក អូរាំងខេត្តមណ្ឌលគីរីលួចដីរដ្ឋរាប់សិបលានដុល្លារ។

ពាក់ព័ន្ធករណីនេះ អង្គភាព កំណើតថ្មី  មិនអាចទាក់ទងសុំការបំភ្លឺលោក សៀក មុន្នី ចៅហ្វាយស្រុកអូរាំង បាននៅឡើយទេ៕

 

 

Leave a Reply

(*) Required, Your email will not be published