លោក សូ គុន ប៉ូលីសសេដ្ឋកិច្ចក្រសួង បង្កើតប៉ុស្ទិជជុះក្នុងខេត្តឧត្តរមានជ័យ តាមអំពើចិត្តនិង អោយកូនចៅ ប្រដេញឡានទំនិញគេចពន្ឋ យ៉ាងប្រសេចប្រសាច

, , Leave a comment

ខេត្តឧត្តរមានជ័យ ៖ ប្រភពពីក្រុមឈ្មួញ និងក្រុមអាជីវករ ដឹកជញ្ជូនទំនិញក្នុងខេត្តឧត្តរមានជ័យ បានឲ្យដឹងថា លោកអនុសេនីយ៍ឯក សូ គុន មន្ត្រីនគរបាលនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ដែលឈរជើងប្រចាំ ខេត្តឧត្តរមានជ័យ កំពុងប្រើតួនាទី និងអំណាចប្រព្រឹត្តអំពើ ពុករលួយយ៉ាងពេញបន្ទុកដោយគ្មានញញើតអ្វីឡើយ។ ប្រភពបានឲ្យដឹងទៀត ថា លោក សូ គុន រៀប កម្លាំងឈរជើងចាំប្រដេញដឹកទំនិញនិងស្ទាក់ឲ្យឡានដឹកឈើកុំបិកកំប៉ុកចូលបង់លុយ យ៉ាង ប្រសេចប្រសាចហើយពេលខ្លះពលរដ្ឋ ដឹកអាច់គោ អាច់មាន់ យកទៅធ្វើជី ក៍ប្រដេញ អោយបង់លុយតាមតែចិត្ត មិនដែលក្រែងញញើតពីចំណាត់ការ របស់អង្គភាពប្រឆាំងអំពើពុករលួយ ម្តង ណាឡើយ។ហើយអ្វីដែលលោក អនុសេនីយ៍ឯក សូ គុន កំពុងអនុវត្តន៍ក៏ផ្ទុយពីខ្លឹមសារដែលមានចែងក្នុងលិខិតបេសកកម្មរបស់អគ្គស្នងការនគរបាលជាតិ ផងដែរ។ចំណែកលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និងលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ មិនចាត់វិធានការលុបបំបាត់កុងត្រូលជជុះ ដែលកើតឡើង យ៉ាងរាលដាលក្នុងខេត្តឧត្តរមានជ័យ នៅឡើយ។

មានសេចក្តីរាយការណ៍ថាក្រោមបញ្ជារបស់លោក សូ គុន ភាគច្រើនចាត់តាំង ឲ្យមន្ត្រីស្លៀក ពាក់ស៊ីវិលហើយពេលខ្លះទៀត បានប្រើអ្នកភូមិឲ្យចុះ ប្រមូល លុយ ពីឡានដឹកទំនិញ ឡានដឹកឈើ និងឡានដឹកកសិផល ដើម្បីបន្លំភ្នែក សាធារណជន ប៉ុន្តែរឿងពិត កម្លាំងនគរបាលសេដ្ឋកិច្ចរបស់ លោក សូ គុន បានចេញទៅប្រមូលលុយថ្លៃក្បាលឡាន ដឹកទំនិញគ្រប់ប្រភេទ យកទៅចែកគ្នា ធ្វើមានធ្វើបាន មួយថ្ងៃៗ មិនដឹងជាយកទៅណាអស់ទេ ហើយក៏មិនដែលមាន នរណាហ៊ានសួរ នាំ ពីបញ្ហានេះឡើយ។

ក្រុមអ្នករកស៊ីដឹកជញ្ជូនទំនិញទាំងតូច-ធំ បានប្រាប់អោយដឹង ពីសកម្មភាព កោសរូស បង្ខំឲ្យបង់លុយ ពីសំណាក់មន្ត្រី ប៉ូលីសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ដែលឈរជើង នៅតាមដងផ្លូវជាតិ នៅក្រុងសំរោង ស្រុកត្រពាំងប្រសាទ និងស្រុកអន្លុងវែង ក្រោមការគ្រប់គ្រងរបស់លោក សូ គុន ដែលដាក់កំហិតឲ្យពួកគាត់ បង់លុយ ទៅតាមតែអំពើចិត្ត ដោយពុំមានការយោគយល់ឡើយ។

ក្រុមអ្នករកស៊ីដឹកជញ្ជូនទំនិញ នៅខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ក្រុមនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃដែលមានលោក សូ គុន ប្រចាំការនោះ មិនដែលបង្ហាញស្នាដៃអ្វីទេក្រៅ ពីការដាក់ប៉ុស្តិ៍ជជុះ និងរថយន្តសម្រាប់ប្រដេញ ឡានដឹកទំនិញឲ្យចូលបង់លុយទៅតាមតែ អំពើចិត្តតែប៉ុណ្ណោះ។

បើគិតតាមច្បាប់ ប្រឆាំងអំពើពុករលួយ ប៉ូលីសសេដ្ឋកិច្ចអស់នេះ អាចនឹងត្រូវស្ថិតក្នុងការតាមដាន ស្រាវជ្រាវ ឬត្រូវកោះហៅទៅ សួរនាំក្នុងករណី ដែលមានពាក្យបណ្តឹងព្រោះអ្វីដែលលោក សូ គុន បានប្រព្រឹត្តគឺបំពានទៅនឹងការ រឹតបន្តឹងរបស់ថ្នាក់លើ យ៉ាងក្រអឺតក្រទមបំផុត៕

 

Leave a Reply

(*) Required, Your email will not be published