អង្គភាពប្រឆាំងអំពើពុករលួយ ចាប់ខ្លួនលោក នួន ប៉ុក អតីតប្រធានមន្ទីររៀបចំ ដែនដី ខេត្តព្រះសីហនុ

, , Comment closed

ខេត្ត​ព្រះសីហនុ ៖ សេចក្តីរាយការណ៍ប្រាប់ថា កាលពី​ល្ងាច​ថ្ងៃទី​១​ខែមីនា ឆ្នាំ ២០២០ អង្គភាព​ប្រឆាំង​អំពើពុករលួយ (​អ​.​ប​.​ព​,ACU) បាន​ឃាត់ខ្លួន ​លោក នួន ប៉ុក អតីត​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ខេត្ត​ព្រះសីហនុ នៅក្នុង​ខេត្ត​ព្រះសីហនុ នាំយកមក​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដើម្បី​ចាត់វិធានការ​ តាម​នីតិវិធី​។សង្ស័យពាក់ព័ន្ធ​ ករណី​ប្រព្រឹត្ត​អំពើ​ពុ​រលួយ​កាល​នៅ​កាន់តំណែង​។

សូមជម្រាបថា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ លោក នួន ប៉ុក ត្រូវបានប្រកាសចូលកា​ន់​តំ​ណែងជាប្រធានមន្ទីររៀបចំដែ​ន​ដី​ នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ ជំនួសលោក ហ៊ុន ភី ប្រធានមន្ទីរចាស់ដែល​ត្រូ​វចូ​លនិវ​​ត្តន៍ ។ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ លោកនួន​ ​ប៉ុក ផ្លាស់ប្តូរដោយដាក់​លោ​ក​ ចេង ស្រុង ជាប្រធានមន្ទីររៀបចំ​ដែ​ន​ដី នគរូប​នី​យក​ម្ម សំណង់ និងសុរិយោដី ខេ​ត្តព្រះសីហនុថ្មី ៕