សម្តេចតេជោ ហ៊ុន សែន ព្រមានដកអភិបាលរាជធានី-ខេត្ត ដែលមិនចូលប្រជុំជាមួយក្រុមប្រឹក្សា ចំនួន៣ដង

, , Leave a comment

រាជធានី​ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានព្រមានថា អភិបាលរាជធានី-ខេត្តទាំងឡាយណា ដែលមិនចូលរួមប្រជុំចំនួន ៣ដង ជាមួយនឹងក្រុមប្រឹក្សារាជធានី-ខេត្ត នឹងត្រូវដកចេញពីតំណែង។ ការប្រកាសនេះ បានធ្វើឡើង ក្នុងឱកាសបិទសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០។

សម្តេចតេជោ ហ៊ុន សែន បានព្រមានយ៉ាងដូច្នេះថា៖ «សូមឱ្យយកចិត្តទុកដាក់រវាងគណៈអភិបាល និងក្រុមប្រឹក្សា។ ខ្ញុំបានទទួលព័ត៌មាន ខ្ញុំសូមប្រាប់អភិបាលខេត្តទាំងអស់សម័យប្រជុំក្រុមប្រឹក្សា និងគណៈអភិបាល គឺអភិបាលខេត្ត/រាជធានី មិនត្រឹមអវត្តមាន បើអវត្តមានតែ៣ដង ខ្ញុំដកចេញពីតំណែង ដាច់ខាតត្រូវតែដកហើយ»

សម្តេចតេជោ ហ៊ុន សែន បានបង្គាប់ឱ្យសម្តេចក្រឡាហោម តាមដានរឿងនេះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានកំណត់ឱ្យយកថ្ងៃព្រហស្បតិ៍ នៃសប្តាហ៍ ទី៤ ក្នុងខែនីមួយ ដើម្បីប្រជុំរវាងក្រុមប្រឹក្សា និងគណៈអភិបាល គឺមុនកិច្ចប្រជុំគណៈរដ្ឋមន្រ្តីដែលធ្វើឡើងថ្ងៃសុក្រ មួយថ្ងៃផងដែរ ហើយសម្តេចបានជំរុញ ឱ្យ អភិបាលរាជធានី-ខេត្ត និងក្រុមប្រឹក្សារាជធានី-ខេត្ត ធ្វើការជាមួយគ្នាប្រកបដោយគណនីភាពផងដែរ។ សម្តេចបញ្ជាក់៖ «ខ្ញុំហាមដាច់ខាតអភិបាលខេត្តរាជធានី ត្រូវធ្វើគណនីភាពជាមួយក្រុមប្រឹក្សា»

សម្តេចបានបន្តថា បើមិនដោះស្រាយបញ្ហានេះ នឹងមានបញ្ហាបែកបាក់។ បទបញ្ជារបស់សម្តេចនេះ មិនខុសពីច្បាប់ទេ

សម្តេចតេជោ ហ៊ុន សែន បានប្រកាសប្រាប់ដល់អភិបាលខេត្ត ក្រុងទាំងអស់ មិនត្រូវមើលស្រាលក្រុមប្រឹក្សារបស់ខ្លួននោះទេ។ សម្តេចថ្លែងថា ប្រធានក្រុមប្រឹក្សាសម្តេចពិបាកដក ប៉ុន្តែបើអភិបាលខេត្តសម្តេចងាយស្រួលដកជាង។ បើចៅហាយស្រុក អភិបាលខណ្ឌ ដកត្រឹមតែ១៥នាទីប៉ុណ្ណោះ។

សម្តេចបានលើកឡើងថា៖ មន្រ្តីលេមលើម តែងតែរត់ទៅកៀកអ្នកដែលមានសិទ្ធិតែងតាំង។ ដូច្នេះប្រធានក្រុមប្រឹក្សា និងអភិបាលត្រូវធ្វើការជាមួយគ្នាលើការតែងតាំងមន្រ្តី។

សម្តេចបានលើកឡើងថា កន្លងទៅមានការទៅអេបអបអភិបាលខេត្ត ដើម្បី ទទួលបានតែងតាំង បានបង្កឱ្យមានការបែកបាក់។

សម្តេចតេជោ ហ៊ុន សែន ក៏ព្រមានផងដែរ ដោយមិនឱ្យមានការតែងតាំង មន្រ្តីថ្នាក់ជាតិទៅដឹកនាំមន្រ្តីមូលដ្ឋាន ដោយទុកឱកាសឱ្យខាងមូលដ្ឋានរៀប ចំមន្រ្តីរបស់គេ។ សម្តេចមិនឱ្យមន្រ្តីថ្នាក់ជាតិទៅដណ្តើមតំណែងនៅថ្នាក់មូលដ្ឋានតទៅទៀតទេ។ សម្តេចបានលើកជាឧទាហរណ៍ថា បើចៅហ្វាយខេត្តចាកចេញពីតំណែងត្រូវរើសអភិបាលរងម្នាក់ហើយពេលខ្វះអភិបាលរងត្រូវតែ យក អភិបាលស្រុកមកកាន់តំណែងជំនួស៕ 

 

 

Leave a Reply

(*) Required, Your email will not be published