បញ្ជូន ថៃ ស្រីនាង ទៅតុលាការ ក្រោយមិនស្តាប់ និងមិនធ្វើតាមកិច្ចសន្យា ឲ្យបញ្ឈប់ការឡាយលក់ផលិតផលស្លៀកពាក់ Sexy ហួសហេតុ

, , Leave a comment

រាជធានី​ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២០ខែកុម្ភៈ ឆ្នាំ២០២០នេះ សមត្ថកកិច្បញ្ជូន ថៃ ស្រីនាង ទៅកាន់តុលាការ ដើម្បីបន្តការសួរនាំចាត់ការតាមច្បាប់ ក្រោយពេលដែលទើបធ្វើកិច្ចសន្យាហើយ បែរជាល្មើសនឹងកិច្ចសន្យា និងបន្តប្រព្រឹត្តអំពើឥតអៀនខ្មាស់នោះម្តងទៀតជាពិសេសនោះបានរិះគន់មន្រ្តីអាជ្ញាធរនៅ លើបណ្តាញសង្គម Facebook ទៀតផង។

ស្ត្រីអាយុ៣៩ឆ្នាំ ឈ្មោះ វ៉ែន រចនា ហៅ ថៃ ស្រីនាង ត្រូវគេស្គាល់ថា ជាស្ត្រីលក់ផលិតផលអនឡាញរបស់ខ្លួនតាមបណ្តាញសង្គម ដោយបានបញ្ចេញសាច់ និងកន្លែងកេរ្តិ៍ខ្មាស មួយចំនួន ដែលអំពើទាំងនោះ បានរងការរិះគន់ យ៉ាងក្រៃលែង ។

សូមបញ្ជាក់ថា ថៃ ស្រីនាង ដែលមហាជនតែងតែឃើញសកម្មភាព លក់ផលិត ផលតាម Facebook ជាមួយការស្លៀកពាក់មិនសមរម្យខ្លាំង ឬ Sexy និងត្រូវបានអ្នកលេងFacebookនាំគ្នារិះគន់ខ្លាំងៗនោះនៅថ្ងៃទី១៩ខែកុម្ភៈនេះ បាន ធ្វើកិច្ចសន្យាជាមួយអាជ្ញាធរ និងសមត្ថកិច្ចទទួលស្គាល់កំហុសរបស់ខ្លួន ព្រមទាំង Live Video សុំទោសជាសាធារណៈ ចំពោះការស្លៀកពាក់ របស់ខ្លួនកន្លង មក។ បែរជាល្មើសនឹងកិច្ចសន្យា និងបន្តប្រព្រឹត្តអំពើឥតអៀនខ្មាស់នោះម្តងទៀតជាពិសេសនោះបានរិះគន់មន្រ្តីអាជ្ញាធរនៅលើបណ្តាញសង្គម Facebook ទៀតផង។

ក្នុងកិច្ចសន្យារបស់ ថៃ ស្រីនាង មានខ្លឹមសារយ៉ាងដូច្នេះថា៖

* នាងខ្ញុំបាន Live លក់ផលិតផល និងសំលៀកបំពាក់លក់តាម On Line រយៈពេលកន្លងមក នាងខ្ញុំបានស្លៀកពាក់មានភាពស៊ីចស៊ី លិចលើខើចក្រោម ដែលធ្វើឲ្យប៉ះពាល់ដល់តំលៃ និងកិត្ដិយសរបស់ស្ដ្រីខ្មែរ វប្បធម៌ប្រពៃណីជាតិ និងច្បាប់ជាធរមាន
* នាងខ្ញុំសូមសន្យា ដកចេញនូវរាល់រូបភាពស៊ិចស៊ី អាក្រាត ក្នុង Page របស់នាងខ្ញុំផុតកន្លងមក។
* នាងខ្ញុំសូមសន្យាថាឈប់បង្ហោះរូបភាព ស៊ិចស៊ី អាក្រាត ដែលនាំឲ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរទំនៀមទំលាប់ប្រពៃណីខ្មែរទៀតឡើយ ប្រសិនជាថ្ងៃក្រោយ នាងខ្ញុំមិនគោរពតាមកិច្ចសន្យាខាងលើ នាងខ្ញុំសុខចិត្ដទទួលខុសត្រូវចំពោះមុខច្បាប់ ទាំងស្រុង ចាប់ពីថ្ងៃនេះតទៅ។

សម្តេចប្រមុខរាជរដ្ឋាភិបាលបានបញ្ជាទៅក្រសួងប្រៃសនីយនិទូរគមនាគមន៍ ឲ្យបិទរាល់គណនី Facebook ផ្សាយលក់ផលិតផល ដែលបញ្ចេញអស់កេរ្តិ៍ខ្មាសទាំងនេះ ចំណែកអ្នកមិនបញ្ចេញកេរ្តិ៍ខ្មាស់មិនអីនោះទេ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការ Live បែបនេះនាំឱ្យមានការបំពានផ្លូវភេទស្រី ក្នុងសង្គមនាពេលបច្ចុប្បន្ន ហើយអាចនាំឲ្យកើតមានករណី ចាប់រំលោភផងដែរ។ បទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិដើម្បីស្ត្រី កាលពីពេលថ្មីៗកន្លងទៅនេះ៕    

 

Leave a Reply

(*) Required, Your email will not be published