លោក អោក បូរ៉ា អគ្គនាយកប្រៃសណីយ៍កម្ពុជា ក្រាញអំណាចប្រព្រឹត្តអំពើពុករលួយ យ៉ាងគឃ្លើន គ្មានអ្នកណាហ៊ានក្អក

, , Leave a comment

រាជធានី​ភ្នំពេញ ៖ ប្រភពពីមន្ត្រីនិងបុគ្គលិក នៅក្នុងអង្គភាព ប្រៃសណីយ៍កម្ពុជា បានឲ្យដឹងថា ក្នុងតំណែងជាអគ្គនាយកប្រៃសណីយ៍កម្ពុជា ច្រើនឆ្នាំកន្លងទៅនេះគឺលោក អោក បូរ៉ា អគ្គនាយកប្រៃសណីយ៍កម្ពុជាប្រើតួនាទីនិង អំណាច របស់ខ្លួន ប្រព្រឹត្តអំពើពុករលួយ ដោយគ្មានញញើតអ្វីទាំងអស់ ព្រោះ អាងមានខ្នងបង្អែករឹងមាំ។ ប្រភពបានឲ្យដឹងទៀតថា ទោះបីរឿងអាស្រូវពុករលួយរបស់លោកអោក បូរ៉ាអគ្គនាយកប្រៃសណីយ៍កម្ពុជាត្រូវបានលាតត្រដាងជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ក៏លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ធ្វើមិនដឹង មិនឮ អ្វីទាំងអស់ ហើយបណ្តោយ ឲ្យលោក អោក បូរ៉ា និងបក្ខពួកធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួន។ សូម្បីតែលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ក៏រក្សាភាពស្ងៀមស្ងាត់ដែរ បើទោះបីរឿងអាស្រូវពុករលួយខ្លាំងក្លារបស់លោក អោក បូរ៉ា អគ្គនាយកប្រៃសណីយ៍កម្ពុជា ត្រូវបានលាតត្រដាងជាសាធារណៈក៏ដោយ។

បើតាមការបង្ហើប ពីមន្ត្រីនៅក្នុងអង្គភាពប្រៃសណីយ៍កម្ពុជា បានឲ្យដឹងថា លោក អោក បូរ៉ា ក្រាញអំណាច ជាអគ្គនាយកប្រៃសណីយ៍កម្ពុជា ច្រើនឆ្នាំមកហើយ ដោយបានពង្រឹងបណ្តាញពុករលួយយ៉ាងរឹងមាំទៀតផង។ ប្រភពបានឲ្យដឹងទៀតថា គ្រប់គម្រោងចំណាយរបស់អង្គភាពប្រៃសណីយ៍កម្ពុជា មានភាពមិនប្រក្រតីនិងពោរពេញ ទៅដោយអំពើពុករលួយយ៉ាងរាលដាល ហើយលោក អោក បូរ៉ា អគ្គនាយកប្រៃសណីយ៍កម្ពុជា តែងប្រើឈ្មោះមន្ត្រីធំៗ ក្នុងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ដើម្បីបិទបាំងអំពើពុករលួយរបស់ខ្លួននិងបក្ខ ពួកយ៉ាងរលូន។ ក្នុងនោះការចំណាយរបស់អង្គភាពប្រៃសណីយ៍កម្ពុជា ក្នុងការ ទិញសម្ភារៈប្រើប្រាស់ និងការជួសជុលផ្សេងៗ កាលពីឆ្នាំ២០១៩ គឺពោរពេញទៅដោយភាពមិនប្រក្រតី។ រីឯលោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មិនចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក អោក បូរ៉ា អគ្គនាយកប្រៃសណីយ៍កម្ពុជា និងបក្ខពួកនោះទេ។

មន្ត្រីនៅក្នុង អង្គភាពប្រៃសណីយ៍កម្ពុជា បានលើកឡើងថា កន្លងមកលោក អោក បូរ៉ា អគ្គនាយកប្រៃសណីយ៍កម្ពុជា មានជំនាញខាងបិទបាំងរឿងអាស្រូវនិងអំពើពុករលួយរបស់ខ្លួន ព្រោះក្រុមអធិការកិច្ច ឬក្រុមសវនកម្ម មិនដែល រកឃើញកំហុសរបស់លោក អោក បូរ៉ា នោះទេ។ ដោយហេតុថា លោក អោក បូរ៉ា ចេះបែងចែកផលប្រយោជន៍ តាមលំដាប់លំដោយ យ៉ាងប៉ិនប្រសប់ ហើយចេះលូនក្រាបជាមួយថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រហូតដល់រក្សាបាន តំណែងជាអគ្គនាយកប្រៃសណីយ៍កម្ពុជា ឡើងដុះស្លែទៅហើយ។

ប្រភពស្និទ្ធនឹងលោក អោក បូរ៉ា អគ្គនាយកប្រៃសណីយ៍កម្ពុជា បានឲ្យដឹងថា កាលពីចុងឆ្នាំ២០១៩និងនៅដើមឆ្នាំ២០២០ នេះលោក អោក បូរ៉ា អគ្គនាយក ប្រៃសណីយ៍កម្ពុជា បង្កើនសកម្មភាព ពុករលួយដោយគ្មានញញើតអ្វីទាំងអស់ព្រោះអាងមានខ្នងបង្អែករឹងមាំចាំជួយការពារ៕

 

Leave a Reply

(*) Required, Your email will not be published