ខេត្តកណ្តាល ៖ មានរឿងអាស្រូវហួសថ្លែង បែកពាងប្រហុកស្អុយ រងំពេញអង្គភាពនគរបានចរាចរខេត្តកណ្ដាល ខណៈនាយរងការិយាល័យចរាចរខេត្តនេះម្នាក់បានលបលួចបង្កាត់ភ្លើងស្នេហ៏ខុសក្បួនតម្រាស្នេហាឆក់កណ្តៀត ជាមួយ នាងជាមន្ដ្រីចរាចរណ៍ក្រោមឱវាទរបស់ខ្លួនមិនដឹងតាំងពីពេលណាមកនោះទេ ទើបតែនៅពេលនេះ ប្ដីរបស់នាង ដែលមានតួនាទី ជាមន្ដ្រីនគរបាលផ្នែកអន្ដរាគមន៍ នៅខេត្ដជាមួយគ្នាផងនោះ បានស៊ើបអង្កេត តាមទាន់ពួកគេ មេ និងកូនចៅ សម្ងំឡើងឋានសួគ៌ យ៉ាងមានសេចក្ដីសុខ នៅក្នុងបន្ទប់ផ្ទះសំណាក់ មួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចនិងបានចុះទៅពិនិត្យដល់ទីតាំងកើតហេតុនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ផ្ទះសំណាក់យីហោ”ឈីវសេង”បន្ទប់លេខ១០២ ស្ថិតក្នុងភូមិថ្មី សង្កាត់-ក្រុងតាខ្មៅ ខេត្តកណ្តាល។
ករណីនេះ បានលេចឮ ល្អាសល្អូម បែកពាងប្រហុក នឹងធ្វើអោយកក្រើក ដល់នគរបាលចរាចរណ៌ខេត្តកណ្តាល មិននឹកស្មានដល់ថា នារីជានគរបាលចរាចរ វ័យក្មេង មានកូន១ ក្លាយជាសហាយស្មន់ ជាមួយមេរងរបស់ខ្លួន ដែលជានគរ បាលចរាចរណ៍ដូចគ្នា បង្កភាពអាម៉ាស់ ក្នុងសង្គមងើបមុខមិនរួច ។
សូមបញ្ជាក់ថា ករណីនគរបាលចរាចរណ៍មានប្រពន្ធ ថែមទាំងកូនហើយ បានលួចលាក់មានស្នេហាជាមួយនារី ជាមន្ត្រីចរាចរណ៍កូនចៅខ្លួនឯង ហើយ ដែលមានប្តីថែមទាំងកូន១នោះត្រូវប្ដីតាមទាន់នៅផ្ទះសំណាក់ បានកើតឡើងកាល ពីវេលាម៉ោង៦ល្ងាចថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២០ នៅចំណុចផ្ទះសំណាក់ «យីហោ» ឈីវសេង បន្ទប់លេខ១០២ ស្ថិតក្នុងភូមិថ្មី សង្កាត់-ក្រុងតាខ្មៅ ខេត្តកណ្តាល។
បុរសជាប្តីដែលត្រូវប្រពន្ធផិតក្បត់នោះ មានឈ្មោះ ចេវ សុភាព អាយុ២៩ឆ្នាំ មុខរបរ ជានគរបាលអត្តរាគមន៍ខេត្តកណ្តាល។ ចំណែកប្រពន្ធរផិតគាត់នោះ មានឈ្មោះ វ៉ន សុជាតា អាយុ២៨ឆ្នាំ,មុខរបរ ជានគរបាលចរាចរណ៍ផ្លូវគោកខេត្តកណ្តាល។ដោយឡែកសាហាយស្មន់របស់នាងនោះ មានឈ្មោះ នួន វៃ អាយុ ៤៥ឆ្នាំមុខរបរជានាយរងការិយាល័យចរាចរផ្លូវគោកខេត្តកណ្តាល មាន រហស្សនាមទិព្យ៩ ពួកគេ សុទ្ធតែជានគរបាលទាំងអស់គ្នា។
ក្នុងរបាយការណ៍សមត្ថកិច្ចបានអោយដឹងថា៖មុនពេលកើតហេតុជនរងគ្រោះ ជាប្ដីបាននិយាយថា ខ្លួនបានរៀបការជាមួយគ្នា អស់រយៈពេល៥ឆ្នាំ មកហើយ ដោយប្តីជានគរបាលអត្តរាគមន៍រីឯប្រពន្ធជាមន្ត្រីនគរបាលចរាចរខេត្កណ្តាល និងបង្កើតបានកូនស្រី១នាក់ តែមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍ឡើយទេ ។ លុះក្រោយមកប្រហែល២០ថ្ងៃ មុនពេលកើតហេតុ ជនរងគ្រោះនិងប្រពន្ធបានឈ្លោះប្រកែកគ្នាបន្តិចបន្តួចប៉ុណ្ណោះហើយប្រពន្ធគាត់ក៏បានចុះចោលផ្ទះបាត់ ទៅមិនដឹងទៅណាទេ ។
ប្រភពបន្ដថា រហូតមកដល់ ថ្ងៃកើតហេតុ ជនរងគ្រោះ ក៏បានតាមរកឃើញប្រពន្ធ របស់ខ្លួន កំពុងនៅក្នុងបន្ទប់លេខ១០២ ក្នុងផ្ទះសំណាក់«ឈាវ សេង» ជាមួយ ឈ្មោះ នួន វៃ ពេលឃើញពួកគេ ក្នុងស្ថានភាពបែបនេះ គាត់មិនបានប្រើហិង្សាទៅលើប្រពន្ធ ឬប្រុសសាហាយនោះទេ តែគាត់បានរត់ទៅច្បាប និងបានប្តឹងសមត្ថកិច្ចប៉ុស្តិតាខ្មៅអោយចុះអត្តរាគមន៍ ដល់កន្លែងកើតហេតុ តែពេលសមត្ថកិច្ចមកដល់ប្រពន្ធគាត់ បានរត់គេចខ្លួនបាត់ទៅហើយ ។
ទាក់ទិននឹងរឿងអាស្រូវផ្លូវភេទ រវាងក្រុមគ្រួសារនគរបាល ដ៏សាំញាំនេះ នៅមិនអាចសុំការបកស្រាយបំភ្លឺពីភាគីពាក់ព័ន្ធនោះទេ ដោយគ្មានលេខទូរស័ព្ទតែអង្គភាពយើងខ្ញុំរងចាំទទួលនូវការបកស្រាយជានិច្ច៕