អបអរសារទរ ! ទីបំផុត បណ្តឹង​ពី​តំណាងរាស្ត្រ ប៊ូ ឡាំ លើ​លោក ឡ​ន វណ្ណា អ្នកព័ត៌មាន​ប្រចាំ​ភូមិភាគ​ឦសាន របស់​ទូរទស្សន៍ PNN ត្រូវបាន​តម្កល់​មិន​ចាត់ការ​

, , Leave a comment

ខេត្តស្ទឹងត្រែង ៖ ទីបំផុត​ទៅ សំណុំរឿង​របស់​អ្នកតំណាងរាស្ត្រ ប៊ូ ឡាំ ប្រចាំខេត្ត​រតនៈគិរី ប្តឹង​លោក ឡ​ន វណ្ណា អ្នកព័ត៌មាន ប្រចាំ​ភូមិភាគ​ឦសាន របស់​ទូរទស្សន៍ PNN ត្រូវបាន​ចៅក្រម សម្រេច​តម្កល់ មិន​ចាត់ការ​ឡើយ​។ ដីកា​សម្រេច​របស់​តំណាង​អយ្យការ​តុលាការ ខេត្តស្ទឹងត្រែង ដែល​បាន​តម្កល់​រឿង​មិន​ចាត់ការ​នេះ ចុះ​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៩ ហើយ​ទើបតែ​ត្រូវបាន​លោក ឡ​ន វណ្ណា ជូនដំណឹង​មកកាន់​ប្រធាន​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ស​.​ស​.​ស​.​ក កាលពី​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០២០​។​

​តំណាង​អយ្យការ បាន​លើកឡើងថា ការផ្សាយ​ព័ត៌មាន​របស់​ឈ្មោះ ឡ​ន វណ្ណា នា​ចុងខែ​សីហា ឆ្នាំ​២០១៩ គឺមាន​លក្ខណៈ​ត្រឹមត្រូវ ដោយ​ខ្លួន​បាន​រាយការណ៍​តាម​ប្រភពដើម​នៃ​ព័ត៌មាន មិនបាន​បំ​ភ្លើ​ស ឬ​កែប​ន្លំ​ព័ត៌មាន​នោះឡើយ​។

​ម្យ៉ាងវិញទៀត តំណាង​អយ្យការ បាន​កត់សម្គាល់ថា ក្រោយពី​ដឹងថា ការផ្សាយ​ព័ត៌មាន​របស់ខ្លួន គឺជា​ការផ្សាយ​ខុសពី​ការពិត និង​បណ្តាល​ឲ្យ​មានការ​ភ័ន្តច្រឡំហើយ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយសនិង​សេចក្តីថ្លៃថ្នូរ​ របស់​អ្នកតំណាង រាស្ត្រ មណ្ឌល​ខេត្តរតនគិរី​នោះ លោក ឡ​ន វណ្ណា បានធ្វើការ​ផ្សព្វផ្សាយ​កែ សម្រួល​ឡើងវិញ នូវ​ព័ត៌មាន​ខុស​នោះ នៅ​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៩ តាម រយៈ​ទូរទស្សន៍ PNN ក្នុង​វេទិកាព័ត៌មាន​ទូរទស្សន៍ PNN រួចរាល់​ហើយ យោងតាម​មាត្រា ៧ និង​មាត្រា ១០ នៃ​ច្បាប់​ស្តីពី របប​សារព័ត៌មាន​។​

 

Leave a Reply

(*) Required, Your email will not be published