អាសូរណាស់! ក្មេងប្រុស​ម្នាក់ ស្លាប់ លេង​ដុត​ផាវ​គ្រាប់បែក ថ្ងៃ​ចូលឆ្នាំ​ចិន​ផ្ទុះ​ត្រូវ​បែក​គ្រាប់ភ្នែក​

, , Leave a comment

ខេត្ត​ក​ណ្ដ​ល ៖ មាន​ករណី​ក្មេងប្រុស​ម្នាក់​លេង​ដុត​ផាវ​គ្រាប់បែក​បណ្ដាល ឲ្យ​ផ្ទុះ ត្រូវចំ​គ្រាប់ភ្នែក​បែកខ្ទេច​ស្លាប់ ។ ក្រោយពី​កើតហេតុ​សមត្ថកិច្ច ចុះទៅ​ដល់ទី​តាំង​ត្រួតពិនិត្យ​ធ្វើ​កោសល្យវិច័យ និង​ប្រគល់​សព ជូន​ក្រុមគ្រួសារ ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​រសៀល​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២០ ស្ថិតក្នុង​ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្ត​ក​ណ្ដ​ល ។​

ជនរងគ្រោះ​ឈ្មោះ ដា​រ៉ូ អាយុ​៩​ឆ្នាំ រស់នៅ​ទីកន្លែង​កើតហេតុ​។ នៅ មុន​កើតហេតុ ក្មេងប្រុស​រូបនេះ បាន​ទៅ​ទិញ​ផាវ​គ្រាប់ បែក ពី​កន្លែង​លក់​ចាប់ហួយ​មួយកន្លែង​មកលេង ស្រាប់តែ​ផ្ទុះ ត្រូវ ភ្នែក បណ្តាល​ឲ្យ បែក​គ្រាប់ ភ្នែក ទាំងសងខាង ហើយ​ត្រូវ​ក្រុមគ្រួសារ​ដឹកយក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ជ័យជំនះ ក្រុង​តាខ្មៅ តែ​អ្វីៗ​ហួសពេល​អស់ហើយ​៕

 

Leave a Reply

(*) Required, Your email will not be published