ឃាត់ខ្លួន មេបញ្ជាការរង ប៉េអឹមខេត្តបន្ទាយមានជ័យ ២រូប បញ្ជូនទៅតុលាការ ករណីប្រើហិង្សា លើជនសង្ស័យ ឈ្មោះ ទុយ ស្រស់ បណ្តាលឱ្យស្លាប

, , Leave a comment

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីប្រកាសរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី១៩ខែមករាឆ្នាំ២០២០បានឱ្យដឹងថា៖ បន្ទាប់ពីទទួលបាននូវព័ត៌មាន ភាពមិនប្រក្រតី នៃការអនុវត្តតួនាទី ភារកិច្ច បណ្តាលឱ្យស្លាប់ ជនសង្ស័យដោយកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យនិងបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន, កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបង្កើតគណៈកម្មការចំពោះកិច្ចដើម្បីធ្វើការស្រាវជ្រាវ ផ្ទៀងផ្ទាត់ ជាលទ្ធផលបានរកឃើញការពិតដូចខាង ក្រោម ៖

១៖ នាយទាហាននៃកងរាជអាវុធហត្ថចំនួន២នាក់ បានប្រើអំពើហិង្សា ដោយវាយជនសង្ស័យ ពិតប្រាកដមែន។ -វរសេនីយ៍ឯក ស ប៊ុនសឿង អត្តលេខៈ ១៩៧៣៩២ មុខងារៈ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និង-អនុសេនីយ៍ទោ ឆយ រដ្ឋនា អត្តលេខៈ ១៩៧៣៩៩ មុខងារៈ ជំនួយការការិយាល័យប្រឆាំងគ្រឿងញឿន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។

២៖ ការធ្វេសប្រហែសក្នុងការអនុវត្តតួនាទី ភារកិច្ចដោយឃាត់ខ្លួនជនសង្ស័យនៅជាមួយក្រុមក្មេង ដែលកំពុងអប់រំបន្សាបគ្រឿងញៀន និងបណ្តោយឱ្យក្មេងទាំងនោះវាយធ្វើបាបជនសង្ស័យ។

ក្រោយពីការបញ្ជូនខ្លួន ទៅកាន់ពន្ធនាគារ តាមដីកាឃុំខ្លួន បណ្តោះអាសន្នរបស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបន្ទាយមានជ័យ ជនត្រូវចោទឈ្មោះ ទុយ ស្រស់ បានស្លាប់។

៣៖ ជាវិធានការ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ មន្ត្រីនគរបាលយុត្តិធម៌នៃគណៈកម្មការចំពោះកិច្ច កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានកសាងសំណុំរឿង នាយទាហាន នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ចំនួន២នាក់ បញ្ជូនទៅ សាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការចោទប្រកាន់ តាមច្បាប់។

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស៖

លោក​ ស ប៊ុនសឿង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ

 

Leave a Reply

(*) Required, Your email will not be published