ចាប់ខ្លួនសិស្សទំនើង៤នាក់ វាយទាត់ធាក់សិស្សស្រីម្នាក់ នៅវិទ្យាល័យផ្សារដើមថ្កូវ យកទៅសួរនាំ និងចាត់វិធានការតាមផ្លូវច្បាប់

, , Leave a comment

រាជធានី​ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ  សមត្ថកិច្ចបានឃាត់ខ្លួនសិស្សស្រីៗ ៤នាក់ យកទៅសួរនាំ និងចាត់វិធានការតាមផ្លូវច្បាប់ បន្ទាប់ពីពួកគេ វាយទាត់ធាក់ និងជេរប្រមាថដល់សិស្សស្រីម្នាក់ នៅវិទ្យាល័យផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមសមត្ថកិច្ច ជនរងគ្រោះរៀនថ្នាក់ទី៨ ឈ្មោះ ស្រ៊ុន កែវមរកត អាយុ ១៦ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារដើមថ្កូវ ផ្លូវ៣៤៣០។ ចំណែកក្រុមជនបង្កមានគ្នា ៤នាក់រៀនថ្នាក់ទី៩ម្នាក់ដោយហៅបក្ខពួកពីខាងក្រៅស្រីវិទ្យាល័យផ្សេងចំនួន ៣ទៀត មកវាយលើជនរងគ្រោះថែមទៀត។

យោងតាមក្រុមគ្រួសារ អ្នករងគ្រោះ បានប្រាប់អ្នកយកព័ត៌មាន ឲ្យដឹងថា ករណីហិង្សានេះ កើតឡើងកាលពីរសៀល ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងវិទ្យាល័យផ្សារដើមថ្កូវ។ បន្ទាប់វាយដំលើរាងកាយ ដោយប្រើជើងធាក់ខ្លួន និង ចំក្បាលរួចមក ក្រុមជនបង្កបានគំរាមដល់ជនរងគ្រោះថែមទៀត។ ចំណែក ជនរងគ្រោះមិនបានទៅរៀនទេ ព្រោះខ្លួនប្រាណ ជាំពេញខ្លួនទាំងអស់។

បើតាមម្តាយយុវតីរងគ្រោះ បានអះអាងថា គាត់មិនបាន ដាក់ពាក្យបណ្តឹងនៅឡើយទេ ទើបតែរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ឃើញមានរូបភាពបង្ហោះតែសង្គមហ្វេសប៊ុក ហើយបានដឹងថា កូនគាត់មានកូនសិស្សស្រីដូចគ្នា ចោមរោមវ៉ៃយ៉ាងចាស់ដៃ។ម្តាយរូបនេះ បានបន្តថា ក្រោយមក ក៏នគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ បានអន្តរាគមន៍ និងស្វែងរកតាមសកម្មភាពហិង្សាតាមវីដេឃ្លីប និងនាំក្មេងស្រីសិស្សសាលាចំនួន៤នាក់។ ម្តាយយុវតីរងគ្រោះ មិនចង់ឲ្យនគរបាលដាក់ទោសទណ្ឌ លើក្មេងបង្កហិង្សា មកលើកូនគាត់ទេ គ្រាន់តែចង់ឲ្យអប់រំ និងឪពុកម្ដាយមកធានា កុំឲ្យប្រើហិង្សាមកលើក្មេងស្រីដទៃទៀត។

សូមបញ្ជាក់ថា ក្រោយមានការផ្សព្វផ្សាយនិងចែកចាយជាបន្តបន្ទាប់នូវវីដេអូ ខ្លីបមួយ ដែលបង្ហាញពីសកម្មភាពសិស្សសាលាមួយក្រុម ព្រួតគ្នាទាត់ធាក់សិស្ សស្រីម្នាក់ និងជេរប្រទេច ដូចសត្វធាតុនោះ សមត្ថកិច្ចបានស្រាវជ្រាវឃើញថា សកម្មភាពហិង្សានោះកើតឡើង នៅវិទ្យាល័យផ្សារដើមថ្កូវ ក្នុងខណ្ឌចំការមន ហើយបានស្វះស្វែងរកជនរងគ្រោះនិងជនដៃដល់ ដើម្បីធ្វើការដោះស្រាយ និង ចាត់វិធានការតាមច្បាប់។

សកម្មភាពទំនើង របស់ក្មេងស្រីៗបែបនេះ ធ្វើឲ្យអ្នកប្រើប្រាស់ បណ្តាញសង្គម ស្នើដល់សមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនក្រុមជនបង្កយកទៅផ្តន្ទាទោសតាច្បាប់៕

ឃោរឃៅណាស់ សិស្សសាលាមួយក្រុម ព្រួតគ្នាទាត់ធាក់សិស្សស្រីម្នាក់ និងជេរប្រទេចដូចសត្វ

Gepostet von គេហទំព៍រ កំណើតថ្មី am Donnerstag, 16. Januar 2020

 

 

Leave a Reply

(*) Required, Your email will not be published